សាលា​រាជធានី​ថា នឹង​ដោះ​ស្រាយ​សំណង​សល់គ្រួសារ​រង​ផល​ប៉ះ​ពាល់​នៃ​គម្រោង​អភិវឌ្ឍន៍

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​អះ​អាង​ថា សាលា​រាជ​ធានីភ្នំពេញ គ្រោង​ផ្ដល់​សំណង​ដល់​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ពី​ការ​សាង​សង់​ផ្លូវ​បេតុង​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់​ពី​គីឡូ​ម៉ែត្រ​លេខ ៦ ទៅ​ដល់​បឹងកក់។

ក្រុម​ប្រជា​ពលរដ្ឋ​ជាង ១០០​នាក់ មក​ពី​សហគមន៍​ផ្លូវ​រថភ្លើង សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ និង​សហគមន៍​បឹង​ទំពុន កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ជួប​ជុំ​គ្នា​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​ពួកគេ​អំពី​ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​លើក​ឡើង​ថា អាជ្ញាធរ​ពុំ​បាន​ទូទាត់​សំណង​ផល​ប៉ះពាល់​ដល់​ពួកគេ​នោះ​ឡើយ។

អ្នកនាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា សាលា​រាជ​ធានី​ភ្នំពេញ គ្រោង​នឹងផ្ដល់​សំណង​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​សង់​ផ្លូវ​បេតុង​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់​ពីគីឡូម៉ែត្រ​លេខ ៦ ទៅ​ដល់​បឹងកក់។

សម្រាប់​សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ និង​សហគមន៍​បឹង​ទំពុន អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា សាលា​រាជ​ធានី​ធ្លាប់​បាន​ជជែក​ជាច្រើន​លើក​ជាមួយ​តំណាង​សហគមន៍​អំពី​ផល​ប៉ះ​ពាល់ និង​សំណង​រួច​ហើយ។ ទោះជាយ៉ាងណា លោក​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​​ពិភាក្សាជាមួយ​សាលា​រាជ​ធានី​ភ្នំពេញ​ ជា​ជាង​ការ​ជួប​ជុំ​គ្នា​តវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ