​សៅ​ ​វណ្ណា​ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចៃដន្យ​ទៀតហើយ​

​ទើប​តែ​បាន​សារភាព​ថា​ ​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១​៦​ធ្នូ​ ​នៅ​ក្នុង​ព្រឹត្តិ​កាណ៍ប្រកួត​ជម្រុះ​កីឡាករ​ជើង​ខ្លាំង​នៅ​ប៉ុស្ដិ៍​លេខ​៥​ ​ក្នុង​វគ្គ​៨​នាក់​ជ្រើស​យក​៤​នាក់​ ​គឺជា​រឿង​ចៃដន្យ​ដោយសារតែ​ខ្លួន​បាន​ឈ្នះ​ព្រោះតែ​មិនបាន​ហ្វឹកហាត់​ដោយសារតែ​ប្រពន្ធ​កើតកូន​ ​ពេលនេះ​កីឡាករ​វ័យក្មេង​ ​សៅ​ ​វណ្ណា​ ​បាន​ប្រកាស​ជា​ថ្មីទៀត​ហើយ​ថា​ ​លោក​មិនបាន​ហ្វឹកហាត់​ទាល់តែសោះ​មុន​ឡើង​ប្រកួត​កាលពី​ថ្ងៃ​ទី​៣​០​ ​ធ្នូ​ ​តែ​បាន​បែរជា​បាន​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​លោក​ ​បាន​ហៅ​ជ័យ​ជម្នះ​ដោយ​គ្មានការ​បម្រុង​ទុក​របស់​លោក​ថា​ជា​រឿង​ភ័ព្វសំណាង​មួយ​ថ្មី​ ​ក្នុងពេលដែល​លោក​សារភាព​ថា​ ​លោក​មិនបាន​ហ្វឹកហាត់​លើក​នេះ​ ​ដោយសារតែ​កូន​ឈឺធ្ងន់​ត្រូវ​យក​ទៅពេទ្យ​ចុះឡើង​​តែ​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ហៅ​ហេតុផល​របស់​កីឡាករ​រូប​នេះ​ថា​ ​នឹង​ក្លាយ​ជា​ទម្លាប់​អាក្រក់​មួយ​ ​ដែល​នឹង​ធ្វើ​អោយ​គេ​ធ្លាក់​ដៃ​ដោយ​ជៀស​មិន​ផុត​ ​ដោយសារតែ​គេ​សម្អាង​ថា​មិនបាន​ធ្វើការ​ហ្វឹកហាត់​ជាក់លាក់​ក៏​នៅតែ​ឈ្នះ​។​

​កីឡាករ​ ​សៅ​ ​វណ្ណា​ ​បាន​ប្រកាស​ក្រោយ​វាយ​ឈ្នះ​កីឡាករ​ ​ង៉ែត​ ​រដ្ឋា​ ​ក្រោយ​បញ្ចប់​៣​ដើម្បី​ជ្រើសរើស​២​នាក់​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុងក្រោយ​កាលពី​ថ្ងៃ​ទី​៣​០​ធ្នូ​ថា​ ​នេះ​ជា​ការ​ប្រកួត​មួយ​ថ្មីទៀត​ហើយ​ ​ដែល​លោក​មិនបាន​ធ្វើការ​ហ្វឹកហាត់​ ​តែ​បាន​ជួយ​អោយ​លោក​បាន​ឈ្នះ​ជាថ្មី​ ​ក្នុងពេលដែល​ការ​ប្រកួត​ដែល​បាន​ធ្វើឡើង​ក៏​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ការ​ជ្រើសរើស​ជើង​ខ្លាំង​នៅ​ប៉ុស្ដិ៍​លេខ​៥​។​ ​លោក​ថា​ ​ប្រមាណ​ជាមួយ​អាទិត្យ​មក​ហើយ​ ​ដែល​កូនប្រុស​របស់​លោក​​​មាន​ជំងឺ​ក្ដៅខ្លួន​ហើយ​ត្រូវតែ​យក​ទៅពេទ្យ​រហូត​ ​ដោយ​ក្រៅពី​មិន​អាច​អោយ​លោក​​​មាន​ពេល​ហ្វឹកហាត់​ ​គឺ​លោក​ក៏​អត់​ធ្វើអ្វី​កើត​ផង​ដែរ​ក្រៅពី​មើល​ខុសត្រូវ​កូនប្រុស​។​ ​

លោក​ថា​ការ​ប្រកួត​លើក​នេះ​ជា​រឿង​ចៃដន្យ​មិន​ខុស​ពីមុន​ទៀត​ទេ​ ​ដោយសារតែ​កាលពី​លើក​មុន​ក្នុងពេលដែល​លោក​ឡើង​ប្រកួត​ក្នុង​វគ្គ​ជ្រើស​យក​៤​នាក់​លោក​ក៏​មានធុរៈ​រឿង​ភរិយា​សម្រាល​កូន​មិន​អាច​ហ្វឹកហាត់​បាន​ ​ហើយ​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​នេះ​ក៏​លោក​​​មានធុរៈ​រឿង​កូន​ឈឺ​ទៀត​ ​តែ​អ្វី​ដែល​ជា​លទ្ធផល​ស្របគ្នា​ ​គឺ​លោក​បាន​ឈ្នះ​ដោយ​មិនគួរ​អោយ​ជឿ​។​

​លោក​សារភាព​ថា​ ​ក្នុងចំណោម​ការ​ប្រកួត​ទាំងអស់​ដែល​បាន​ធ្វើឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥​ ​លោក​ចាត់ទុកថា​ការ​ប្រកួត​របស់​លោក​ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់​ ​និង​ការ​ប្រកួត​ជ្រើស​យក​២​នាក់​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក​ ​គឺជា​ការ​ប្រកួត​ដែល​លោក​ស្ទើរតែ​អត់​បាន​ហ្វឹកហាត់​តែម្ដង​ ​ដោយសារតែ​លោក​រវល់​តែ​រឿង​វក់វី​ជាមួយ​ភរិយា​ចូល​ពេទ្យ​ ​និង​រឿង​កូនប្រុស​ក្ដៅខ្លួន​ត្រូវ​បញ្ជូន​ទៅពេទ្យ​អត់​ឈប់​ក្នុង​ប៉ុន្មានថ្ងៃនេះ​។​ ​លោក​ថា​ខ្លួន​មាន​មានធុរៈ​នៅមុន​ប្រកួត​ទាំង​២​លើក​ទាំងអស់​ ​ប៉ុន្តែ​លោក​នៅតែ​បាន​ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព​ ​និង​ប្រកួត​ដោយ​ការ​តាំងចិត្ត​ ​ទើប​លោក​បាន​ឈ្នះ​ ​ដោយសារតែ​លោក​គិតថា​ការ​ប្រកួត​ដែល​បាន​ធ្វើឡើង​មាន​ភាព​សំខាន់​ដែល​លោក​មិន​អាច​ចាញ់​បាន​។​ ​លោក​ថាវ​ា​ពិតជា​រឿង​ចៃដន្យ​ ​ដែល​លោក​មិនបាន​ហ្វឹកហាត់​ព្រោះតែ​ធុរៈ​ចាំបាច់​ ​ប៉ុន្តែ​លោក​អាច​​​យកឈ្នះ​គូប្រកួត​ ​ក្នុងពេលដែល​កីឡាករ​ដែល​ជា​គូប្រកួត​របស់​លោក​គឺ​សុទ្ធតែ​ជា​កីឡាករ​ដែល​បាន​ត្រៀម​ទុកជាមុន​។​

​ជាក់ស្ដែង​លោក​កីឡាករ​ ​ង៉ែត​ ​រដ្ឋា​ ​ដែល​បាន​បរាជ័យ​ក្រោម​ដៃ​របស់​លោក​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​ត្បិត​ថា​គេ​មានការ​ទាត់​ឆ្វេង​ស្ដាំ​មិនសូវ​ល្អ​ ​ប៉ុន្តែកម្រិត​នៃ​ការ​វាយ​ម៉ាត់​ ​កម្លាំង​ ​ស៊ុហ្វ និង ​កែង​របស់​គេ​​គឺ​ល្អ​ផង​ដែរ​ ​ប៉ុន្តែ​បណ្ដាលមកពី​លោក​ស្ទុះ​វាយ​ដោយ​មិន​ខ្លាច​ពី​គ្រោះថ្នាក់​ច្រើនជាង​ទើប​ធ្វើ​អោយ​លោក​​​មានឱកាស​វាយ​ត្រូវចំណុច​បាន​ពិន្ទុ​ ​ហើយ​លទ្ធផល​ចុងក្រោយ​លោក​បាន​ឈ្នះ​ម្ដងទៀត​។​ ​យ៉ាងណាមិញ​ ​លោក​ថា​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ចុងក្រោយ​ ​ដើម្បី​ដណ្ដើម​ជើងឯក​ ​លោក​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព​ ​ដោយ​មិន​យក​ហេតុផល​របស់​ភរិយា​ ​និង​កូន​ឈឺ​មករាំង​ស្ទះ​ការ​ហ្វឹកហាត់​ ​ធ្វើ​អោយ​ឱកាស​ដណ្ដើម​បាន​ពាន​ជើងឯក​ត្រូវ​របូត​នោះ​ទេ​។​ ​លោក​នៅតែ​ប្រកាស​ថា​ជ័យ​ជម្នះ​សម្រាប់​វគ្គ​នេះ​ ​បាន​ពី​កម្លាំងចិត្ត​ត្រូវ​រកលុយ​អោយ​ប្រពន្ធ​ ​និង​កូនប្រុស​មើលជំងឺ​ ​ដែល​កំពុង​ត្រូវការ​ ​ប៉ុន្តែ​លោ​កថានោះក៏​ជា​រឿង​ចៃដន្យ​មិន​តិច​ដែរ​ ​ដែល​លោក​បាន​ហ្វឹកហាត់​តែ​ប៉ុន្មាន​ម៉ោង​មុន​ឡើងរេញ​គត់​ ​តែ​មានសំណាង​វាយ​ត្រូវ​គោលដៅ​ហើយ​បាន​ឈ្នះ​។​

​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​នោះ​ ​គេ​ឃើញ​ ​កីឡាករ​ង៉ែត​​ ​រដ្ឋា​ ​ចុះចេញ​ពីរ​ចេ​ញ​មិន​ទទួលស្គាល់​លទ្ធផល​ ​តែ​លោក​ ​សេង​ ​ក​ដិកា​ ​អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថានោះ ​គឺ​ដោយសារតែ​ ​ង៉ែត​ ​រដ្ឋា​ ​មិនព្រម​ទទួលស្គាល់​កំហុស​ខ្វះខាត​របស់​ខ្លួន​។​ ​លោក​ថាសៅ ​វណ្ណា​ ​ត្បិត​ថា​ចេះតែ​វាយ​ប៉ាត​ណា​ប៉ា​ណី​ ​តែ​គេ​វាយ​ត្រូវ​ច្រើន​​ហើយ​កម្រិត​នៃ​ការ​ទាត់​ ​និង​កែង​របស់​គេ​ល្អ​នោះ​ដែរ​ ​ដោយ​គេ​ឈ្នះ​មួយទឹក​កន្លះ​ដាច់​ ​ចំណែក​ឯ​ ​ង៉ែត​ ​រដ្ឋា​ ​បាន​ឈ្នះ​ដាច់​តែ​កន្លះ​ទឹក​ប៉ុណ្ណោះ​។​ ​យ៉ាងណាមិញ​ ​លោក​ថា​កីឡាករ​ ​សៅ​ ​វណ្ណា​ ​នឹង​ក្លាយ​ជា​កីឡាករ​មើលស្រាល​ការ​ប្រកួត​ ​ប្រសិនបើ​គេ​នៅតែ​ប្រើ​ហេតុផល​ធុរៈ​គ្រួសារ​ ​ហើយ​មិន​ធ្វើការ​ហ្វឹកហាត់​អោយ​បានជា​ប់​លាប់​មុន​ពេល​ឡើងរេញ​បន្ត​ទៀត​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ