យ៉ាង​តិច១៦៨​នាក់​ស្លាប់ ជិត​៤០០​នាក់​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​មុន

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:31 AM | សន្ដិសុខ | 0 | 1675

មនុស្ស​យ៉ាង​តិច ១៦៨​នាក់​ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់ ហើយ​ជិត ៤០០​នាក់​​ទៀត​រង​របួស នៅ​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍ទូ​ទាំង​ប្រទេស​​ នៅ​ក្នុង​ខែមុន​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ​​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា មានគ្រោះថ្នាក់​ចរាចរណ៍ ៣០៤​លើក បាន​កើត​ឡើង​នៅ​​ទូ​ទាំង​ប្រទេស ​គិត​ចាប់ពី​ថ្ងៃ​ទី១ ដល់ ថ្ងៃ​ទី៣១ ​ខែមក​រា ឆ្នាំ​២០១៨​​​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៦៨​នាក់ និង ​៣៩៥​​នាក់ ​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល។

របាយការណ៍​នោះបាន​បញ្ជាក់​ថា ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​បើកបរ​ជែង​មិន​គោរព​សិទ្ធិ និង​កត្តា​យាន​យន្ត សុទ្ធ​តែ​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍។

របាយការណ៍​ដដែល​នេះ ឲ្យដឹងផង​ដែរថា រាជធានីខេត្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនមានដូចជា កំពង់ធំ កំពង់ចាម កណ្តាល ភ្នំពេញ បន្ទាយមានជ័យ ក្រចេះ និងព្រៃវែង។

គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជិត ១៨០០​នាក់ ខណៈ​មនុស្ស​ជាង ៥​៥០០​នាក់​ទៀតបាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required