ចៅក្រុមសាលាដំបូងរាជធានីភ្នំពេញដែលបើកសវនាការជំនុំជម្រះក្តីលើករណីឃាតកម្មសម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមថ្លែងថា សាលក្រមលើសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែមីនា។
នៅព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការនិងនាំខ្លួនជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួបសម្លាប់ ដើម្បីសាកសួរដំណើររឿងនៃការបាញ់សម្លាប់នេះ ចាប់ផ្តើមពីម៉ោងជាង៨ព្រឹក និងបញ្ចប់នៅម៉ោងជាង១រសៀល។
នៅពេលបញ្ចប់សវនាការ លោក លាង សំណាត់ ជាប្រធានក្រុមបឹក្សាជំនុំជម្រះបានបញ្ជាក់ថា សាលក្រមនៃសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែមីនាខាងមុខ។
ក្នុងពេលសវនានេះ តុលាការមិនបានបញ្ជាក់ថា មានអ្នកផ្សេងទៀតពាក់ព័ន្ធករណីនេះទេ គឺមានការសួរដេញដោលតែឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់៕