តុលាការបើកសវនាការលើជនសង្ស័យសម្លាប់លោក កែម ឡី

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 11:52 AM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 3496 អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលសមត្ថកិច្ចចោទថា ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី​ នោះ​ ត្រូវ​បាននាំខ្លួនមកកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹកនេះ ដើម្បីបើកសវនាការកាត់ទោស​។

សវនាការ​នេះ​ដឹកនាំ​ដោយ​ចៅក្រម លោក​ លាង​ សំណាត់​ និង​លោក​ លី​ សុផាណា​ ជា​តំណាង​អយ្យការ​។ ចំណែក លោក​ យុង​ ផានិត ជាមេធាវី​ការពារ​ក្ដីឲ្យជនជាប់ចោទ។

តុលាការបានចោទប្រកាន់បុរស​ អឿត​ អាង​ ហៅ​ ជួប​ សំលាប់​ ​ពីបទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​កាន់កាប់​ ឬ​ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែលប្រឈមជាប់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​

លោក កែម ឡី អ្នកវិភាគល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ​ខែកក្កដា ឆ្នាំ​២០១៦ នៅស្តាម៉ាត នៃស្ថានីយប្រេងកាល់តិច។

ក្រោយឃាតកម្មនោះសមត្ថកិច្ចបានចាប់បុរសម្នាក់ដោយហៅឈ្មោះថា ជួប សំលាប់។ ប៉ុន្តែមក​ដល់​ពេលនេះ​​សមត្ថកិច្ចមិនព្រមបញ្ចេញកាមេរ៉ាសុវត្ថិភាពដែលថតពីសកម្មភាពបាញ់សម្លាប់នោះនៅឡើយ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required