ស្ត្រីជនជាតិវៀតណាមនិងឥណ្ឌូនេស៊ី ប្រឈមទោសប្រហារជីវិតករណីសម្លាប់លោក គីម ជុងណាម​

ស្ត្រីពីរនាក់ ដែលម្នាក់ជាជនជាតិវៀតណាម និង​ម្នាក់ទៀតជាជនជាតិ​ឥណ្ឌូនេស៊ី ត្រូវបានតុលាការម៉ាឡេស៊ីចោទប្រកាន់ថា ពាក់ព័ន្ធករណីសម្លាប់លោក គីម ជុងណាម ​បងប្រុសម្តាយផ្សេងគ្នាជាមួយលោក គីម ជុង អ៊ុន កាលពីថ្ងៃទី១៣ ខែកុម្ភៈ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន​ BBC បានឲ្យដឹងថា ស្ត្រីទាំងពីរនោះគឺម្នាក់ឈ្មោះ Doan Thi Huongជាជនជាតិវៀតណាម និង​ម្នាក់ទៀតឈ្មោះ Siti Aisyah ជាជនជាតិឥណ្ឌូនេស៊ី រងការចោទថា យកសារធាតុពុល VX ប៉ាតលើមុខលោក គីម ជុងណាម នៅក្នុងព្រលានយន្តហោះម៉ាឡេស៊ី ហើយបានបណ្តាលឲ្យលោក គីម ជុងណាម ស្លាប់។​

តាមច្បាប់របស់ម៉ាឡេស៊ី ករណីសម្លាប់នេះ ស្ត្រីទាំងពីររូបអាចនឹងត្រូវទទួលទោសដល់ថ្នាក់ប្រហារជីវិត ខណៈជនសង្ស័យមួយចំនួនទៀតសមត្ថកិច្ចម៉ាឡេស៊ីកំពុងបន្តស្វែងរក។​

ប្រធាន​ស្ថាប័នអយ្យការរបស់ម៉ាឡេស៊ីលោក​ Mohamed Apandi Ali ​ថ្លែងថា មិនទាន់មានការសម្រេចយ៉ាងណា ចំពោះករណីឃាត់កម្មលើជនជាតិកូរ៉េខាងជើងនោះនៅឡើយទេ។​ លោកថា ការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើលទ្ធផលនៃការស្រាវជ្រាវរបស់​នគរបាល។​

ចំណែកជនសង្ស័យផ្សេងទៀតក្នុងការសម្លាប់នោះ រួមមានទាំង ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងប្រចាំកូឡាឡាំពួ និង សមាជិកស្ថាប័នអាកាសចរណ៍របស់រដ្ឋ។ ករណីនេះ កូរ៉េខាងត្បូងជឿជាក់ថា ជនសង្ស័យបួននាក់ ត្រូវបានរត់គេចជាចារកម្មរបស់កូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ