រុស្ស៊ីនិងចិន វេតូនៅ UN ករណីដាក់ទណ្ឌកម្ម​លើស៊ីរី

រុស្ស៊ីនិងចិននៅថ្ងៃអង្គារម្សិលមិញ បានបោះឆ្នោតជំទាស់ នៅអង្គការសហប្រជាជាតិ ករណីដែលអំណាចលោកខាងលិច បានស្នើឲ្យមានការដាក់ទណ្ឌលើប្រទេសស៊ីរី ដែលបានប្រើប្រាស់អាវុធគីមី។​

សេចក្តីព្រាងនៃការដាក់ទណ្ឌកម្មលើស៊ីរីនេះ រៀបចំឡើងដោយ អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក បានទទួលការគាំទ្រ៩ សំឡេងក្នុងចំណោម​ក្រុមប្រឹក្សាសន្តិសុខចំនួន​១៥ ក្នុងនោះមានការទំនាស់ពីប្រទេសចំនួន​៣មាន ចិន រុស្ស៊ី និង បូលីវី ចំណែក​ប្រទេស កាហ្សាស្ថាន ប្រទេស អេក្យូពី និងប្រទេស អេហ្ស៊ីប អនុបវាទ។​

ដើម្បីអាចឲ្យអង្គការសហប្រជាជាតិអាចដាក់ទណ្ឌកម្មបាន លុះត្រាតែមានការបោះឆ្នោត​គាំទ្រចំនួន​៩ និងមិនមានការបោះឆ្នោតវេតូ។​​

នេះគឺជាលើកទី៧ហើយដែលរុស្ស៊ី ជាសម្ព័ន្ធមិត្តយោធារបស់ស៊ីរី បានបោះឆ្នោតវេតូនៅ អង្គការសហប្រជាជាតិ ដើម្បីការពាររបបដាម៉ាស។​

ចិនគឺជាប្រទេស១ផងដែរ ដែលបានបោះឆ្នោត​វេតូចំនួន​៥ដង នៅក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ការពារស៊ីរី។​

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមានថា មិនអនុវត្តន៍ការដាក់ទណ្ឌរបស់អង្គការសហប្រជាជាតិ​ទៀតទេ ប្រសិនជាការចរចា សន្តិភាពនៅទីក្រុងសឺណែវ មិនទទួលបានលទ្ធផលដែលពួកគេពេញចិត្តនោះ លោកថា នឹងវាយបញ្ចប់សង្គ្រាមនៅស៊ីរីដែលអូសបន្ថាយជិត​៦ឆ្នាំមកនេះ។​

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​លោកស្រី Nikki Haley ថ្លែងបន្ទាប់ពីការបរាជ័យដោយសារ ការបោះឆ្នោតវេតូនោះថា ត្រូវតែមានដំណោះស្រាយឡើងវិញឲ្យមានភាពប្រសើរឡើងបំផុត។​

លោកស្រីថា ជាថ្ងៃដែលមានការសោកសៅបំផុត នៅពេលដែលសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ បែជាការពាររដ្ឋមួយដែលសម្លាប់លើប្រជាពលរដ្ឋខ្លួនឯង។​ លោកស្រីថា សកម្មភាពនេះ នឹងធ្វើឲ្យពិភពលោកកាន់តែគ្រោះថ្នាក់ឡើងថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ