ត្រាំ កំពុងពិចារណា​រកវិធីធ្វើឲ្យជនអន្តោប្រវេសន៍ក្លាយទៅជាស្របច្បាប់

ប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ កំពុងពិចារណាក្នុងការណែនាំពីវិធីធ្វើឲ្យជនអន្តោប្រវេសន៍ពីមិនស្របច្បាប់ទៅជាស្របច្បាប់ ប៉ុន្តែមិនអាចក្លាយជាពលរដ្ឋអាមេរិក​បានទេ សម្រាប់​អ្នកកំពុងរស់នៅទីនោះខុសច្បាប់។​

បើមន្ត្រីជាន់ខ្ពស់របស់សេតវិមានបានថ្លែងប្រាប់អ្នកសារព័ត៌មាន​កាលពីម្សិលមិញថា  ពេលវេលានេះ លោក ត្រាំ កំពុងតែធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាងចំពោះជនអន្តោប្រវេសន៍ខុសច្បាប់និងស្របច្បាប់។​

សារព័ត៌មាន​ CNN ចុះផ្សាយថា ប្រធានាធិបតីលោក ត្រាំ កំពុងតែពិចារណាលើធាតុច្បាប់ ដែលអាចអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ទទួលបានការងារនៅអាមេរិក​ប៉ុន្តែតម្រូវឲ្យពួកគេបង់ពន្ធ ទោះយ៉ាងណាចំណុចនេះ នឹងត្រូវបញ្ជាក់ច្បាស់ពេល​លោក ត្រាំ លើកយកទៅជជែកពិភាក្សានៅក្នុងសភា។​

លោក ត្រាំ បញ្ជាក់ថា ការធ្វើដំណើរនានារបស់ជនអន្តោប្រវេសន៍ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការពារកុំឲ្យមានការវាយប្រហារដោយពួករដ្ឋឥស្លាម ដែលកំពុងដាក់គោលដៅខ្លាំងលើអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ