វៀតណាម​ថាចិនកំពុងធ្វើសកម្មភាព​ជាច្រើនរំលោភលើទឹកដីរបស់ខ្លួន

រដ្ឋាភិបាលវៀតណាមបានចោទថា ករណីចិនហាមការនេសាទនោះ គឺជាផ្នែកមួយនៃការបង្កជម្លោះនៅសមុទ្រចិនខាងត្បូង ដែលរំលោភបំពានលើដែនអធិបតេយ្យភាពរបស់វៀតណាមនិងធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញបន្ថែមខ្លាំងទៀត។​

រដ្ឋមន្ត្រីក្រសួងកសិកម្មចិន បានហាមមិនឲ្យអ្នកនេសាទវៀតណាមចូលនេសាទនៅតំបន់ខ្លះថែមទៀត ដែលកំពុងមានជម្លោះរួម​មាននៅជិតប្រជុំកោះប៉ារ៉ាសែល ដែលវៀតណាមថាជារបស់ខ្លួន ប៉ុន្តែពេលនេះ ចិនកំពុងគ្រប់គ្រង។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោក Le Hai Binh ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថា វៀតណាម​ប្រឆាំង និងបំរាមនោះ។ លោកបញ្ជាក់ថា វៀតណាម មានហេតុផលផ្លូវច្បាប់ និង ភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់បញ្ជាក់ថា ទីនោះជាកម្មសិទ្ធិរបស់វៀតណាម។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AP។​
លោក Le Hai Binh​ ថ្លែងថា ចិនបានធ្វើសកម្មភាពជា ឯកតោភាគីជាច្រើនដែលបំពានដល់ដែនអធិបតេយ្យភាពវៀតណាម ដែលផ្ទុយពីខ្លឹមសារច្បាប់អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ