ប្រជុំដោយ​អ្នកកាសែត សុខ សោម៉ាវត្តី ​ហ៊ានថា​​គូស្នេហ៍​​គ្មានសិទ្ធិ​​​​​គ្រប់គ្រាន់

អ្នកនាង សុខ សោម៉ាវត្តី (វង្ស សុម៉ាលីន)

ក្នុងពិធី​សម្ពោធរឿង ​​​​«ក្រមុំចាស់ប៉ះ​ក្មេងស្ទាវ» ដែល​​​​​​​​​​​​​ភាពយន្ត​​សម្ដែង​​​​ដោយ​​អ្នកនាង សុខ សោម៉ាវត្តី ​​និងជារឿង​​ចុង​​ប៉ូច​របស់តារាស្រីរូបនៅ​​ក្នុង​ក្នុងផលិតកម្មអ្នកនាង​​​​​មហាហង្ស កាលពីថ្ងៃទី​​២៧ កុម្ភៈ អ្នកនាង​បាន​អះអាងថា​​រវាងអ្នកនាងនិង​កីឡាករជម្រើស​​ជាតិវ័យក្មេង លី វាហេទ គ្មានសិទ្ធិ​ដល់ថ្នាក់ត្រូវហ៊ាន​ប្រច័ណ្ឌ​នាង បើ​នាង​​​​អោយ​រឹតជាមួយ​​​តារា​​​​សម្ដែង​ណាម្នាក់នោះទេ។

នេះជាការលើកឡើងដែល​អ្នកនាងធ្វើឡើងនៅ​​​​​កណ្ដាល​ចំណោមអ្នកសារព័ត៌មាន​​ស្ទើរតែចម្រុះមកពីគ្រប់ស្ថាប័ន ក្នុងពេលដែលអ្នកនាង​​​ក៏ត្រូវគេដឹងថា​​​កាន់តែស្អិត​រមួតជាមួយ​​នឹង​​​កីឡាករ​ លី វាហេទ។
អ្នកនាងនិយាយថា ​រវាង​​​អ្នកនាង​ និង​​​កីឡាករវ័យ​ក្មេងម្នាក់នោះ គ្រាន់តែជាមិត្ត​ប៉ុណ្ណោះ ហើយបើទោះជា​​អ្នកនាង​បណ្ដើរ​​​និង​​បង្ហាញភាព​ផ្អែមល្អែម​ស្ទើរតែ​​ប្ដីប្រពន្ធ​ថ្មោងថ្មីមិនដូរនៅលើហ្វេសប៊ុក​ដោយលែងលាក់​លៀមទៅហើយក្ដី ក៏អ្នកនាងប្រកាសថា​​​​​​​​មិនទាន់​ឈានដល់ទំនាក់ទំនង​ស៊ីជម្រៅ។

អ្នកនាង​ឆ្លើយតបនឹង​សំណួររបស់អ្នកសារព័ត៌មានថា ​​​​​អ្នកនាងមានសិទ្ធិ​សម្ដែង​​ស្និទ្ធស្នាលជាមួយ​តារាប្រុសគ្រប់រូបដោយ​​​​កីឡាករ​លោក លី វាហេទគ្មានសិទ្ធិ​​​​ប្រច័ណ្ឌចំពោះ​​អ្នកនាង​នោះឡើយ។ ​អ្វីដែល​អ្នកនាង​​​​លើកឡើង​​គឺជាការផ្ទុយស្រឡះ​នឹង​​ទង្វើ​​​​​​​​​​​​ចំពោះ​​គ្នា​​​សព្វថ្ងៃ ខណៈដែលអ្នកនាង​ប្រកាសថា​​ការ​​លើកឡើងរបស់​​អ្នកនាងក៏មិនខ្លាច​រឿង​​​​ប្រុសក្មេង​អន់ចិត្ត។

អ្នកនាង​បញ្ជាក់ថា​​​​អ្នកនាង​​​សម្ដែងក្នុងរឿង​«​ក្រមុំ​ចាស់ប៉ះក្មេងស្ទាវ​»មាន​​ឈុត​​មួយចំនួន​ស្និទ្ធស្នាលជាមួយ​​ប្រុស​ក្មេង​​​​គឺតារាចម្រៀងខេ ប៉ុន្តែអ្នកនាង​ថា​​​​​លោក លី វាហេទ គ្មានសិទ្ធិដល់ថ្នាក់ហាមនាងឬ​​​ប្រច័ណ្ឌចំពោះ​​នាង​​​សូម្បីតែ​បន្តិច។ នេះជា​ការ​​​លើកឡើងថាដែលផ្ទុយពីការលើកឡើងថា ​​ដើម្បី​​​​​អោប​ក្រសោប​បាន​ប្រុស​ក្មេង​​​
រហូតឈានដល់ស្រឡាញ់គ្នា គឺអ្នកនាង​ ​សុខ សោម៉ាវត្តី បាន​​​​​​​តាមយកចិត្ត​​​​​​​​​​​​កីឡាកររូបនេះ ដោយ​​​​​​​​​ដាក់​ទាំងចិត្ត​ទាំងកាយ​​​ភ្លេចគិតថាខ្លួន​គឺជាតារា​​​ល្បីផង ទើប​ធ្វើអោយ​លោក លី វាហេទ ​​​ស្រឡាញ់​​​​ងប់ សូម្បីតែអ្នកនាង​
គឺជា​​​មេម៉ាយកូន​២ និងមានអាយុច្រើនជាង។

អ្នកនាង សុខ សោម៉ាវត្តី ​​និយាយថា រវាងអ្នកនាង និង​​​​​​​គូស្នេហ៍ ដ្បិតថា​​​​មានតម្រុយ​ស្រឡាញ់គ្នា ប៉ុន្តែ​​​​មិនដល់ថ្នាក់អ្នកនាង​គឺជាអ្នក​​​​​​​​អង្វរ​​លួង​​លោមឬ​​​​​​​​ដាក់ខ្លួន​​ដើម្បី​ទំនាក់ទំនង​នោះទេ គឺ​​​អ្នកនាងបញ្ជាក់ថា​​​មាន​ទឹកចិត្ត​ចំពោះគ្នាទៅវិញទៅមក ទើប​ទំនាក់ទំនងដែលអ្នកនាង​បានហៅជាជំហាន​ដំបូងថាជាមិត្តភាពមួយនេះ​​អាច​​ដើរទៅបាន។

អ្នកនាង​​​បានទាំងប្រកាសថា​មិនខ្លាច​​រឿង​​​​​ប្រុសក្មេង​​​ដើរ​ចោលដូចអ្វីដែលបាន​លើកឡើងនោះផង ថ្វី​​​ដ្បិតថា​អ្នកនាង​គឺជាមេម៉ាយកូន១ ហើយ​​​​​​​ប្រុស​ក្មេង​​​គឺជាកំលោះ​​​​ដែល​​ល្បីក៏ល្បី និង​​​​សង្ហារក៏សង្ហារ ហើយជាកូន​​អ្នកមានគ្រាន់បើនោះក្ដី។

ក្នុងឱកាសទម្លាយ​​​អោយដឹងពីទំនាក់ទំនងជាមួយ​​​ប្រុសក្មេងនោះអ្នកនាង​ក៏បានប្រកាសថា​​​នៅមិនទាន់​​ប្រកាន់ជំហរ​​ថត​​រឿង​ជាថ្មី​​​​​​ បន្ទាប់ពី​ភាពយន្តរឿង​​«​ក្រមុំចាស់​ប៉ះក្មេង​ស្ទាវ»ដែលអ្នកនាង​​បានសម្ដែងជាមួយតារាចម្រៀង​​វ័យក្មេង​​លោកខេ ​​​​ត្រូវ​​បានប្រកាស​លក់សំបុត្រ​​​​ជាផ្លូវការ​តាំងពី​ព្រឹកថ្ងៃទី​​១ មីនានោះ​​ផងដែរ។

អ្នកនាង​ថា​​ភាពយន្ត​នេះ​ បើទោះជា​​​​​​​​មិនបានសម្ដែងជាមួយ​​​ ​លោក លី វាហេទ ​ព្រោះតែសាច់រឿងនេះ​ស្រដៀងនឹង​ស្នេហា​របស់ខ្លួននៅ​ខាងក្រៅឆាក ប៉ុន្តែអ្នកនាង​រំពឹង​ថា​​ភាពយន្ត​ចុងប៉ូច​គេរបស់អ្នកនាង​​​នៅផលិតកម្មមហាហង្សមួយនេះ ពិតជា​​ជោគជ័យក្នុងការប្រមូលលុយ ដោយសារតែ​ការ​ដាក់បញ្ចាំង​​កាលពី​​​​​​​​​​​​​​​​​​​ម៉ោងដំបូង ថ្ងៃទី​​១ មីនា គឺមានអ្នកទិញ​សំបុត្រទស្សនា​ច្រើន​ទៅហើយ។ ​​​​អ្នកនាងថា​ភាពយន្តនេះ បើអោយសម្ដែងជាមួយ​លោក លី វាហេទ ត្រូវរឿងតែម្ដង ​​ហើយអ្នកនាង​ក៏នឹងពិចារណា​ថត​​រឿង​​ជាថ្មី​ផងដែរ បើ​​​អាចដកឃ្លា​ពីការ​​​​​​​ធ្វើ​​ហាង​​​បានបន្តិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ