អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ដើម​ខែ​មេសា​នេះ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ដើម​ខែ​មេសា​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ បណ្ដា​ខេត្ត​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន។

ក្រសួង​បាន​ព្រមាន​ពី​​បាតុភូ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​កើត​ឡើង​លាយ​ឡំ​ជាមួយ​ភ្លៀង​ធ្លាក់​នៅ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ដើម​ខែ​មេសា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ