រថយន្ត​សង្គ្រោះ​បន្ទាន់​បុក​ម៉ូតូ​មួយ​គ្រឿង​សម្លាប់​មនុស្ស​៣​នាក់

រថយន្ត​សង្គ្រោះ​បុក​ម៉ូតូ​មួយ​គ្រឿង (រូបថតអគ្គស្នងការ​នគរបាលជាតិ)

មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា មនុស្ស ៣​នាក់ ត្រូវ​បាន​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ ដែល​បើក​បរ​បញ្ច្រាស​ទិស​នោះ បាន​បុក​ពួកគេ នៅ​លើ​ផ្លូវ​ជាតិ​លេខ ៦អា ស្ថិត​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

អធិការ​រង​នគរបាល​ស្រុក​បាធាយ លោក ស៊ុគ សូល ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង បាន​បើក​បរ​បញ្ច្រាស​ទិស មុន​នឹង​បុក​ម៉ូតូ​មួយ​គ្រឿង នៅ​ឃុំ​បាធាយ ដោយ​បាន​សម្លាប់​​អ្នក​ដំណើរ​ ៣​នាក់​នៅ​លើ​ម៉ូតូនោះ។

មន្ត្រី​នគរបាល​រូប​នេះ​បញ្ជាក់​ថា អ្នក​បើក​បរ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ បន្ទាប់​ពីបង្ក​គ្រោះ​ថ្នាក់​សម្លាប់​មនុស្ស​នៅ​លើ​ដង​ផ្លូវ។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​ជីវិត​មនុស្ស​រៀង​រាល់​ថ្ងៃ​នៅ​លើ​ដង​ផ្លូវ។ របាយការណ៍​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៧១៧​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៦៦០៧​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ