សាលា​រាជ​ធានី​ពង្រាយ​រថយន្ត​ក្រុង​៦០​គ្រឿង​ដឹក​ប្រជា​ពលរដ្ឋ​ឥត​គិត​ថ្លៃអំឡុង​បុណ្យ​ចូល​ឆ្នាំ

រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ្វេសប៊ុក)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​នេះថា ប្រជា​ពលរដ្ឋ នឹង​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​តាម​រថយន្ត​ក្រុង​សាធារណៈ​​ទៅ​តាម​បណ្ដា​​ខេត្ត​មួយ​ចំនួន ​​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​រៀបរាប់​ថា ប្រជា​ពលរដ្ឋ​អាច​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​បង់​លុយ នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ចន្លោះ​​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​ខាង​មុខ​នេះ ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​រៀបរាប់​បន្ត​ថា ប្រជា​ពលរដ្ឋ​ក៏​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​នានា​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​ជាតិ​លេខ ៥ ផង​ដែរ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី រថយន្ត​ក្រុង​សាធារណៈ ៦០​គ្រឿង ដែល​បំពាក់​មក​ជាមួយ​នូវ​ស្លាក​សញ្ញា «រាជ​ធានី​ភ្នំពេញ»​នោះ នឹង​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​បង់​ប្រាក់ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ