រដ្ឋាភិបាលបានបន្ត​ឃាត់ខ្លួនជនជាតិវៀតណា​មជិត១០០នាក់​ទៀត​

រដ្ឋាភិបាលឲ្យដឹងថាស្ថាប័នជំនាញបានបន្តឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមជិត១០០នាក់ទៀតនៅខណ្ឌច្បារអំពៅ ដោយសង្ស័យថាពួកគេលួចឆ្លងដែននិងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

ប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍លោក អ៊ុក ហៃសីឡា មានប្រសាសន៍ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងាររបស់លោកសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញនិងព្រះរាជអាជ្ញារងលោក សៀង សុខ បានចុះទៅឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩៣នាក់ក្នុងនោះមានស្រី៣៤នាក់នៅបន្ទប់ផ្ទះជួលស្ថិតនៅភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកថាក្រុមការងារជំនាញកំពុងសាកសួរជនជាតិវៀតណាមទំាងនោះ ដោយលោកថាបើជនជាតិវៀតណាមមកស្នាក់នៅកម្ពុជាគ្មានលិខិតឆ្លងដែន នោះអាជ្ញាធរនឹងបញ្ជូនទៅស្រុកកំណើតវិញ។ លោកបន្តថា៖ យើងយកគាត់មកសាកសួរពិនិត្យមើលជាក់ស្តែង ថាតើគាត់មានលិខិតឆ្លងដែនមានឯកសារអ្វីខ្លះដែលធ្វើដំណើរមកកម្ពុជា បើអត់ យើងនឹងបណ្តេញគាត់ទៅស្រុកវិញ

ប្រភពដដែលបញ្ជាក់ថា បើថ្ងៃក្រោយជនជាតិវៀតណាមនោះនៅបន្តលួចចូលទឹកដីខ្មែរខុសច្បាប់ទៀត លោកថាក្រសួងនឹងចាប់បញ្ជូនទៅតុលាការឲ្យចាត់វិធានការច្បាប់។

លោក អ៊ុក ហៃសីឡា បញ្ជាក់ថាគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាប់បញ្ជូនជនបរទេស១៣ ០០០នាក់ទៅស្រុកកំណើតវិញ ដែលក្នុងនោះមានជនជាតិវៀតណាមជាង៨ ០០០នាក់ ក្នុងចំណោម៦៨សញ្ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ