ពលរដ្ឋ​ហុងកុង​ធ្វើ​បាតុកម្ម​រំលឹក​ខួប​នៃ​ការ​ផ្ទេរ​ដែនដី​នេះ​ទៅ​ចិន

(រូបភាពពី AFP)

បាតុករ១ម៉ឺននាក់គ្រោងដង្ហែក្បួននៅទីក្រុងហុងកុងនៅថ្ងៃសុក្រនេះ ដើម្បីរំលឹកខួបនៃការផ្ទេរដែនដីហុងកុងពីចក្រភពអង់គ្លេសទៅចិនវិញ ដោយក្រុមមាននិន្នាការចង់បានឯករាជ្យថ្មីមួយកំពុងប្រមូលផ្ដុំជាលើកដំបូង។

សេចក្ដីរាយការណ៍ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថាការរៀបចំខួបនៃផ្ទេរដែនដីទីក្រុងហុងកុងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧នេះ បានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង បន្ទាប់ពីបណ្ណាគារនុរក្សហុងកុងម្នាក់បានលាតត្រដាងថា លោកត្រូវបានអាជ្ញាធរចិនដីគោកឃុំខ្លួននិងសួរចម្លើយអស់ជាច្រើនខែ។

លោក ឡាំ វីងគី អាយុ៦១ឆ្នាំ គឺជាបណ្ណាគារនុរក្សម្នាក់ក្នុងចំណោមអ្នកលក់សៀវភៅហុងកុង៥នាក់ដែលបានបាត់ខ្លួនកាលពីឆ្នាំមុន ហើយបានបង្ហាញខ្លួននៅឯព្រំដែន។ លោកបានដឹកនាំក្បួនបាតុកម្មនៅថ្ងៃសុក្រនេះ។

រឿងរ៉ាវរបស់លោក ឡាំ បានបង្កឲ្យមានក្ដីបារម្ភកាន់តែធំថា ក្រុងប៉េកាំងកំពុងតែរឹតបន្តឹងកណ្ដាប់ដៃរបស់ខ្លួន ទៅលើដែនដីស្វយ័តហុងកុងដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នៃការផ្ទេរដែនដីនេះ ដោយបានធានាសេរីភាពនិងរបៀបរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងនេះ។

វិស័យជាច្រើននៅក្នុងសង្គមបានបង្ហាញកង្វល់របស់ពួកគេនៅចំខួបថ្ងៃទី១ កក្កដានេះ ហើយក្រុមបាតុករនឹងអំពាវនាវទៅដល់មេដឹកនាំទីក្រុងហុងកុងដែលមានប្រជាប្រិយភាព លោក លឿង ជុនយីង ឲ្យលាលែងពីតំណែង បន្ទាប់ពីនាពេលថ្មីៗនេះលោកបង្ហាញតម្រុយថាលោកអាចនឹងឈរឈ្មោះសម្រាប់អាណត្តិទី២នៅឆ្នាំ២០១៧ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ