សមត្ថកិច្ចចាប់ជនជាតិចិន ៣៦នាក់ប្រើអំពើហឹង្សាលើពលរដ្ឋខ្មែរ

ជន​ជាតិ​ចិនជិត ៤០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​កាល​ពី​យប់​មិញ​នេះ បន្ទាប់​ពី​ពួកគេ​បាន​បង្ក​អំពើ​ហឹង្សា​ទៅ​លើ​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ខេត្ត​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​ជន​ជាតិ ៣៦​នាក់ នៅ​ត្រង់​រង្វង់​មូល​តោ​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ ៤ បន្ទាប់ពី​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ហឹង្សា​ទៅលើ​ពលរដ្ឋ​ខ្មែរ ៣​នាក់ កាល​ពី​យប់​មិញ។

គេហទំព័រ​នគរបាល​ជាតិ បាន​រាយការណ៍​ថា ជន​ជាតិ​ចិន​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល និង​កំពុង​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ