សហភាពអឺរ៉ុបថា បន្តតាមដានករណីមន្ត្រីសិទ្ធិមនុស្ស និងគ.ជ.ប. ក្រោយការដោះលែង

សហភាព​អឺរ៉ុប​បាន​សាទរ​ចំពោះ​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែ បាន​បញ្ជាក់​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​តាម​ដាន​ករណី​នេះ​យ៉ាង​ជិត​ដិតដដែល។

មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប​របស់​សមាគម​អាដហុក មាន​អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា និង​លោក ណៃ វង់ដា និង​អគ្គ​លេខាធិការ គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ ក្រោម​ការ​ចោទ​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រមុខ​បេសកកម្ម​សហភាព​អឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា បាន​សាទរ​ចំពោះ​ការ​ដោះ​លែង​​អ្នក​ទាំង ៥​រូប ឲ្យ​នៅ​ក្រៅ​ឃុំ​។

នៅ​ឃ្លា​ចុង​ក្រោយ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​តាម​ដាន​ដោយ​ជិត​ដិត​ទៅ​លើ​ករណី​របស់​សកម្មជន​ទាំង ៥​រូប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ