ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នឆ្លង​ជំងឺ​ផ្តាសាយជ្រូកនៅរដូវភ្លៀង​

នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងនៃក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះជំងឺ​ផ្តាសាយ​ធំឬ ហៅជំងឺផ្តាសាយជ្រូក H1N1 នៅក្នុងរដូវភ្លៀងធ្លាក់នេះ ស្របពេលដែលប្រទេសក្នុងតំបន់កំពុងរាលដាលឆ្លងជំងឺប្រភេទនេះ។​

ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី១ សីហា ក្រោយពីមាន​ការ​ផ្ទុះ​រឿង ​ការ​រាត​ត្បាតខ្លាំង​នៃជំងឺផ្តាសាយធំ  H1N1 (ឫហៅផ្តាសាយជ្រូក) នៅ​ប្រទេសភូមានិងប្រទេសឥណ្ឌា។

នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងពន្យល់​ថា ជំងឺនេះ​ច្រើន​កើត​មាន​នៅ​រដូវ​ភ្លៀង និងបង្កដោយ​មេរោគ​ផ្តាសាយ (Seasonal Influenza) ដែលមាន​រោគ​សញ្ញា​ដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សា មានក្អក ឬឈឺក ហើយ​ដែល​ករណីខ្លះអាចវិវត្តន៏ទៅហត់។

នាយកដ្ឋាននេះ​​អំពាវនាវបន្តថា​ បើ​​មានឆ្លង​​ជំងឺនេះ ពលរដ្ឋអាច​រក​វិធីព្យាបាល​បាន​ដោយ​ខ្លួនឯង ដោយអាចប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេង​ឲ្យ​បាន​ស្រួល កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ។ ​បើ​មិន​មាន​ភាព​ប្រសើរ​ឡើងក្នុង​រយៈពេល៣​ថ្ងៃទេ​ អ្នក​ជំងឺគួរទៅពិគ្រោះជា​មួយ​គ្រូពេទ្យ ឬ រាយការទៅលេខ ១១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ