ព្រឹទ្ធសភាប្រេស៊ីលបោះឆ្នោត​ដក​​ប្រធានាធិបតីចេញពីតំណែង

លោកស្រី​ Dilma Rousseff

ព្រឹទ្ធសភារបស់ប្រេស៊ីលបានបោះឆ្នោតដកប្រធានាធិបតីចេញតំណែង មុនផុតអាណត្តិ ក្រោមហេតុផលចោទប្រកាន់ថា ប្រធានាធិបតីរូបនោះមានកំហុសក្នុងការចាត់ចែងលុយជាតិមានភាពមិនប្រក្រតី។

កាលពីថ្ងៃពុធម្សិលមិញព្រឹទ្ធសភាប្រេស៊ីល បានបោះឆ្នោតដកលោកស្រី Dilma Rousseff ចេញពីតំណែងប្រជាធិបតីក្នុងសំឡេងគាំទ្រ៦១សំឡេងនិង២០ប្រឆាំង។ លទ្ធផលបង្ហាញថា សំឡេងគ្រប់២ភាគ៣ ចឹងអាចដកប្រធានាធិបតីបាន។

លោកស្រី Dilma Rousseff ស្ថិតក្នុងតំណែងប្រធានាធិបតីរយៈពេល១៣ឆ្នាំ តាមរយៈគណបក្សការងារឆ្វេងនិយមរបស់លោកស្រី។ លោកស្រីបានច្រានចោលការចោទប្រកាន់មកលើលោកស្រីនេះ។

លោក Michel Temer មកពីគណបក្ស PMDB ស្បថចូលកាន់តំណែងជំនួសលោកស្រី Rousseff រហូតដល់ផុតអាណត្តិនៅថ្ងៃទី១ខែមករាឆ្នាំ២០១៩។

ក្នុងពេលថ្លែងបើកប្រជុំគណៈរដ្ឋមន្ត្រីដំបូងលោក Temer ថ្លែងថានេះ ជាការបើកសករាជថ្មី។ លោកថ្លែងទៅកាន់មន្ត្រីរបស់លោកថា ដោយការពារយ៉ាងរឹងមាំចំពោះការចោទប្រកាន់ពីលោកស្រី Rousseff ថាការទម្លាក់លោកស្រីជាការធ្វើរដ្ឋប្រហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ