ក្រសួងបញ្ជាឲ្យបញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្មរង្វាន់​ស្រាបៀរ

ក្រសួង​ព័ត៌មាន​បានក្រើន​រំលឹក​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ត្រូវបញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ ដែល​មាន​លក្ខណៈអូស​ទាញ និងបញ្ជារ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្មផលិត​ផល​ ដែលគ្មាន​ច្បាប់​អនុញ្ញាតពី​ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី២១ខែសីហាដែល​​វី​អូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ ក្រសួងព័ត៌មាន ​បាន​បញ្ជា​ទៅ​កាន់ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​​ ការសែត និង​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្មរង្វាន់​ស្រាបៀរ និង​ការ​ផ្សាយ​របៀប​អូសទាញ​ទាំង​អស់​ ដោយថា ​ដើម្បី​បញ្ជៀស​នូវ​រូបភាពអសកម្ម និង​រួម​ចំណែក​កសាង​ធនធាន​មនុស្ស ការ​អភិវឌ្ឍប្រទេស​ជាតិ ទប់​ស្កាត់គ្រោះ​ថ្នាក់​ចរារណ៍ អំពើ​ហិង្សា​ក្នុងសង្គម និង​ការ​រំលោភសេពសន្ថវៈជាដើម។

ក្នុងលិខិត​ដាច់​ដោយ​ឡែក​ចំនួន​៤​ផ្សេង​ទៀត ក្រសួង​ព័ត៌មាន ក៏​បាន​ឲ្យ​បញ្ជាឲ្យ​បញ្ឈប់​ការ​ផ្សាយ​ផលិត​ផល​​ ពាក់​ព័ន្ធវិស័យ​សុខាភិបាល និង​ថ្នាំ​សម្លាប់​សត្វល្អិត​ ដោយ​គ្នា​ន​ច្បាប់​អនុញ្ញាតពី​ក្រសួងសុខាភិបាល​ និង​ក្រសួង​​កសិកម្ម។

លើសពី​នេះ ​ក្រសួង ក៏​បាន​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ និង​វិទ្យុ​មួយ​ចំនួន ​ដែល​កំពុង​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ផលិត​ផល Home Grand Spa ផលិតផល Jason Winter Tea និ​ង​ឱសថ​បុរាណ​ខ្មែរ​អង្គរវត្ត លោក​ គ្រូ ជាចេង ឲ្យ​បញ្ឈប់​ការ​ផ្សាយផលិត​ផលទាំង​នេះ​ជាបន្ទាន់ ដោយក្រសួង​អះ​អាង​ថា ការ​ឃោសនា​របស់​ផលិតផល​ទាំង​នេះ ​ជា​ការ​ឃោសនា​បោក​ប្រាស់​ នាំ​ឲ្យ​ខាត​បង់​ថវិកា និងប៉ះពាល់សុខភាព និង​អាច​ឈាន​ដល់​បាត់​បង់​ជិវិត​អ្នក​ប្រើ​ប្រាស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ