កម្ពុជាស្នើ UN ផ្តល់ជំនួយដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមនៅកម្ពុជា និងតំបន់ ហើយបាន​ស្នើឲ្យអង្គការសហប្រជាជាតិ​ផ្តល់ជំនួយបន្ថែមដើម្បីធ្វើសកម្មភាព ទប់ស្កាត់បញ្ហាដែលកំពុងប្រឈមនេះ​។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២៩ខែកញ្ញាបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស​ ខេង បានស្នើទៅ គណៈកម្មាការសេដ្ឋកិច្ចនិងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាហ្វិក (UNESCAP) ឲ្យផ្តល់ជំនួយជា ថវិការ បច្ចេកទេស និងធនធានមនុស្ស សម្រាប់ធ្វើសកម្មភាពទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។

ការថ្លែងរបស់លោក ស ខេង នេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាមួយ កាលពីថ្ងៃ ២៨ខែកញ្ញា នៅសណ្ឋាគារកាំបូឌីយ៉ាណា ស្តីពីបច្ចុប្បន្នភាព គោលបំណង និងគោលដៅសទវត្សសុត្ថិភាពចរាចរណ៍ សម្រាប់ឆ្នាំ ២០១១ដល់ឆ្នាំ​២០២០ ដែលមានការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ ៧​ក្នុង​តំបន់​អាស៊ាន​ និង​ប្រទេស​មក​ពី​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ លោក ស​ ខេង ព្រមទាំងអង្គការសហប្រជាតិ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្តេជ្ញាថា អនុវត្តន៍គោលដៅទប់ស្កាត់និងកាត់បន្ថយចំនួនអ្នកស្លាប់និងរបួស ដោយ សារករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០ភាគរយនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ