រដ្ឋាភិបាលសម្រេចផ្ទេរតំណែង និងតែងតាំងអភិបាលរងខណ្ឌចំនួន៨រូប

រដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ផ្លាស់​ប្ដូរ​អភិបាល​រង​ខណ្ឌ​ ៨​រូប​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​ខ្លះ​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ខណ្ឌ​ផ្សេង ខណៈ​មួយ​ចំនួន​ទៀត ត្រូវ​បាន​តែង​តាំង​ថ្មី។

ក្នុង​អនុក្រឹត្យចុះថ្ងៃទី២៩ ខែកញ្ញា រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ លោក​ ស ខេង បានសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌចំនួន ៣​រូប និង​តែងតាំងមន្រ្តី ៥​រូបផ្សេងទៀត ​ឲ្យ​កាន់តំណែងជាអភិបាលរងខណ្ឌចំនួន ៥។

ក្នុងអនុក្រឹត្យដដែល ឲ្យដឹងថា មន្រ្តី ៣រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនោះ មានលោកស្រី ទាវ ឆវីមនីរ៉ា ដែលត្រូវផ្ទេ​រ​តំណែង​ពីអភិបាលរងខណ្ឌចំការមន ទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌ៧មករា ខណៈ​លោកស្រី ព្រុំ រដ្ឋា ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពី​អភិបាល​រងខណ្ឌសែនសុខ ទៅកាន់តំណែងជាអភិបាលរងខណ្ឌ​ទួលគោក​វិញ ហើយ​​លោកស្រី លី រ៉ូហ្សាមី ត្រូវ​បាន​ផ្ទេរ​ពី​អភិបាល​រងខណ្ឌឬស្សីកែវ ទៅកាន់តំណែងអភិបាលរងខណ្ឌសែនសុខវិញ។

ជាមួយគ្នានោះដែរ លោក ស ខេង ក៏បានតែងតាំងអភិបាលរងខណ្ឌចំនួន ៥រូប​ទៀត មានលោក កៅ សារ៉ាវុធ កាន់​តំណែង​អភិបាលរងខណ្ឌជ្រោយចង្វារ លោក ចាន់ គន្ថេត កាន់មុខតំណែងអភិបាលរងខណ្ឌដូនពេញ លោក ចាន់ បណ្ឌិត កាន់អភិបាលរងខណ្ឌទួលគោត លោកស្រី សួស សូលីដា កាន់តំណែងជាអភិបាលរងខណ្ឌឬស្សីកែវ និង​លោកស្រី កែវ សាម៉ុល កាន់តំណែងជាអភិបាលរងខណ្ឌចំការមនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ