អភិបាលខណ្ឌសែនសុខ ត្រូវបានផ្លាស់ប្ដូរ ជំនួសដោយអតីតអភិបាលរងខណ្ឌ

​លោក ម៉ូវ ម៉ានិត ជា​អភិបាល​ខណ្ឌថ្មី​នៃ​ខណ្ឌ​សែនសុខ​ (រូបភាពពី ហ្វេសប៊ុក)

អភិបាល​ខណ្ឌ​សែនសុខ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ និង​ដាក់​ជំនួស​អភិបាល​ខណ្ឌ​ថ្មី ដែល​ជា​អតីត​អភិបាល​រង​ខណ្ឌ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដីសម្រេច​ថ្មី​របស់​រដ្ឋាភិបាល។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្ទេរ​ភារកិច្ច​អភិបាល​ខណ្ឌ​សែនសុខ លោក ប៉ឹល កុសល ឲ្យ​ទៅ​បម្រើ​ការ​ងារ​នៅ​ទីស្ដីការ​ក្រសួង​មហផ្ទៃ។

ជាមួយ​គ្នា​នោះ​ដែរ លោក ហ៊ុន សែន បាន​សម្រេច​តែង​តាំង​លោក ម៉ូវ ម៉ានិត ជា​អភិបាល​ខណ្ឌថ្មី​នៃ​ខណ្ឌ​សែនសុខ​ ជំនួស​លោក ប៉ឹល កុសល។

មុន​នឹង​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខណ្ឌ​សែនសុខ លោក ម៉ូវ ម៉ានិត ក៏​មាន​អតីត​ភាព​ជា​​អភិបាល​រង​ខណ្ឌ​សែនសុខ​នេះ​ផង​ដែរ ហើយ​​ជា​នាយក​រដ្ឋបាល​សាលា​ខេត្ត​ពោធិ៍សាត់​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ