អគ្គនាយកដ្ឋានពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យដល់ថ្ងៃទី៣១ខែធ្នូ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 10:13 AM | អចលនទ្រព្យអភិបាលកិច្ចល្អ | 0 | 3350

អគ្គនាយកដ្ឋាន ពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពន្យារពេលការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយអះអាងថា ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមិនមានពេលគ្រប់គ្រាន់អាចបង់ពន្ធបានគ្រប់គ្នា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយករដ្ឋពន្ធដារចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា មានម្ចាស់ចលនទ្រព្យជាច្រើនបានទៅបង់ពន្ធ ប៉ុន្តែនៅមានមួយចំនួនតូចនៅមិនទាន់បានបង់ ទើបអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេលបន្ថែម។

សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានអំពាវនាវឲ្យម្ចាស់អចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់ជាប់ពន្ធទាំងរាជធានីខេត្ត ត្រូវទៅបង់ពន្ធឲ្យបានទាន់ពេលបើពុំដូច្នេះទេ នឹងប្រឈមមុខទទួលទោសទណ្ឌទៅតាមច្បាប់៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required