កម្ពុជារកឃើញអ្នកបើកបររថយន្តដឹកអ្នកដំណើរប្រមាណ១៣០នាក់មានសារធាតុញៀន

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

រដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៧នេះ បានឲ្យដឹងថា អ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ ឬទំនិញចំនួនប្រមាណជិត១៣០នាក់ មានសារធាតុញៀន ដែលស្មើនិង២០ភាគរយ នៃចំនួនអ្នកបើកបរដែលបានត្រួតពិនិត្យ។

នៅក្នុង «កិច្ចប្រជុំបូក​សរុបលទ្ធផល​ត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក​ឆ្នាំ២០១៦» នាព្រឹកថ្ងៃទី២ខែមករានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរកឃើញថា ក្នុងឆ្នាំ២០១៦ អ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ ឬទំនិញចំនួន១២៩នាក់ មានផ្ទុកសារធាតុញៀន ដែលចំនួននេះស្មើនិង២០ភាគរយ នៃចំនួនអ្នកបើកបរសរុប៦៦៥ ដែលបានតាមដាននិងធ្វើការត្រួតពិនិត្យនាពេលកន្លងមក។

ទោះជាយ៉ាងណា របាយការណ៍ដដែល មិនបានពន្យល់លម្អិតអំពីមូលហេតុដែលនាំអ្នកបើកបរទាំងនោះប្រើប្រាស់គ្រឿងញៀន ព្រមទាំង បង្ហាញឈ្មោះក្រុមហ៊ុនដឹកអ្នកដំណើរឬដឹកទំនិញ ដែលមានបុគ្គលិករបស់ខ្លួន មានសារធាតុញៀននោះទេ។

បើតាមរបាយការណ៍ កម្ពុជាបានបង្ហាញពីកិច្ចប្រឹងប្រែងក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានត្រួតពិនិត្យនិងរកឃើញយានយន្តបើកបរលើសល្បឿនកំណត់មានជាង៤០ម៉ឺនគ្រឿង (៣៥៨ ៨៨១គ្រឿង) អ្នកបើកបរមានជាតិស្រវឹងចំនួនជាង៣០ម៉ឺននាក់ (២៧៨ ២១៨នាក់)។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ