អាជ្ញាធរឧតុនិយមថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ចុង​សប្ដាហ៍​នេះ​ដល់​​សប្ដាហ៍​ក្រោយ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០១៨​ ម៉ោង 4:36 PM | បរិស្ថាន | 0 | 2303

អាជ្ញាធរ​ឧតុនិយម​កម្ពុជា ឲ្យដឹងថា ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរទូទាំង​ប្រទេស​ចាប់​ពី​ចុង​សប្ដាហ៍​នេះ​រហូត​ដល់​ដើម​សប្ដាហ៍​ក្រោយ ដោយ​ថា វិសម្ពាធ​មួយ​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា តាម​ការព្យាករ វិសម្ភាធនោះនឹងធ្វើដំណើរឆ្លង​កាត់​សមុទ្រចិនខាងត្បូង និងទៅតំបន់ទន្លេមេគង្គ ដែលបង្ករឲ្យមាន​ភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់​សមុទ្រ។

ក្រសួង​បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៩ ខែមករា​នេះ សីតុណ្ហភាពនឹងធ្លាក់​ចុះ​នៅ​ចន្លោះពី ២៣ ទៅ ២៤អង្សា៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required