ខេត្តចំនួន៧នឹងមានភ្លៀងធ្លាក់កក់ខែក្នុងសប្ដាហ៍នេះ

ក្រសួងធនធានទឹកបានប្រកាសថា ខេត្តចំនួន៧នៅក្នុងប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់កក់ខែចាប់ពីថៃ្ងទី២ ដល់ថៃ្ងទី៤កុម្ភៈនៅក្នុងសប្ដាហ៍នេះ។

សេចកី្ដប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា​ ខេត្តដែលប៉ះពាល់ទាំងនោះរួមមានផែ្នកខ្លះនៃរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ និងខេត្តកំពត។

នៅក្នុងសេចកី្ដប្រកាសព័ត៌មានរបស់ក្រសួងដដែលបានបញ្ជាក់ថា តំបន់វាលទំនាបនិងតំបន់ខ្ពង់រាបនិងតំបន់មាត់សមុទ្រអាចមានសីតុណ្ហភាពពីត្រជាក់ទៅត្រជាក់បង្គួរ លើកលែងតែខេត្តមណ្ឌលគិរីមានសីតុណ្ហភាពពីត្រជាក់បង្គួរទៅត្រជាក់ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ