កម្មករ២៧នាក់រងរបួសនិងសន្លប់ដោយសារត់ជាន់គ្នាក្នុងរោងចក្រនៅកំពង់ស្ពឺ

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់​ក្នុងខេត្តកំពង់ស្ពឺចំនួន​២៧នាក់ បានរងរបួសនិងសន្លប់ នៅម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានហេតុការណ៍ផ្ទុះអំពូលក្នុងរោងចក្រ បណ្តាលឲ្យកម្មករភ័យស្មានតែមានភ្លើងឆេះ ទើបមានការរត់ចេញពីកន្លែងធ្វើការហើយជាន់គរលើគ្នា។​

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​រោងចក្រនោះឈ្មោះ សាប្រ៊ីណា មានទីតាំងនៅកជាប់ផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នកដែលរងរបួសនិងសន្លប់ទាំង២៧នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីររដ្ឋខេត្តកំពង់ស្ពឺ១៧នាក់និងពេទ្យឯកជន១០នាក់។​

តាមប្រភពដដែលឲ្យដឹងថា អំពូលដែលផ្ទុះនោះចេញពីជាន់ទី១អាគារទី២ ដែលកន្លែងមានកម្មករធ្វើការទាំងអស់ចំនួន​៥៩៣៣នាក់។​ ក្រោយហេតុការណ៍កើតឡើង និង មានការចុះអន្តរាគមន៍ពីសមត្ថកិច្ចមក រដ្ឋបាលរោងចក្រក៏សម្រេច ឲ្យកម្មករសម្រាកមួយថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ