រដ្ឋាភិបាលថាស្ថានភាពតាមព្រំដែននៅឆ្នាំ២០១៦ល្អប្រសើរមិនមានជម្លោះទេ

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ​បានបញ្ជាក់ថា នៅឆ្នាំ២០១៦ ស្ថានភាពព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាង មានភាពល្អប្រសើរ គឺមិន​មានជម្លោះប្រឈមុខដាក់គ្នាដោយប្រដាប់អាវុធកើតឡើងនោះទេ។​

ក្នុងកិច្ចប្រជុំ​បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ តាមព្រំដែននៅថ្ងៃទី១ខែកុម្ភៈ អគ្គស្នងការរងនគរបាលជាតិលោក ដាំ វុទ្ធី​ ថ្លែងថា ព្រំ​ដែន​មាន​ស្ថានភាពល្អប្រសើរដោយគ្មានការប្រឈមមុខដាក់គ្នាដោយអាវុធជាមួយប្រទេសជិតខាង។ លោកបន្តថា កងកម្លាំងនគរបាលការពារព្រំដែនបានអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល និងបានកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងឲ្យក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។នេះ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។​
កម្ពុជាមានព្រំដែនជាប់ជាមួយប្រទេស ឡាវ វៀតណាម និងថៃ។​ បើទោះជាមិនមានករណីជម្លោះប្រដាប់អាវុធកើតឡើង ប៉ុន្តែនៅតាមព្រំដែន​ក្នុងឆ្នាំ២០១៦ ក៏មានបទល្មើសមួយចំនួន​ដែររួមមានព្រំដែនកម្ពុជា-ថៃ ២២លើក កម្ពុជា-វៀតណាម ២៤លើក កម្ពុជា-ឡាវ ១លើក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ