ស្ត្រីបឹងកក់ស្នើឲ្យតុលាការកំពូលទម្លាក់បទចោទលើពួកគេ

សកម្មជនដីធ្លីនៅតំបន់បឹងកក់បានទទូចឲ្យតុលាការកំពូលទម្លាក់បទចោ​ទរឿងព្រហ្មទណ្ឌដោយ​អះ​អាងថាការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញនិងសា​លា​ឧ​ទ្ទរ​ណ៍​កន្លងទៅពួកគេ​ថា​ជារឿងអយុត្តិធម៌។

កាល​ពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១២ស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន១៣នាក់មានអ្នក​ស្រី​ ទេ​ព វន្នី សុង ស្រីលាភ ហេង មុំ បូវ សោភា លោកយាយ ង៉ែត ឃុន និងស្ត្រីមួយចំនួនទៀតត្រូវ​អា​ជ្ញាធ​រខ​ណ្ឌ​​​​​ដូន​​ពេញចាប់ខ្លួននៅកន្លែងតវ៉ា ក្នុងភូមិ១ សង្កាត់ស្រះចក។

ក្រោ​​យមក​សកម្មជនដីធ្លីទាំងនោះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ​២ឆ្នាំ​៦ខែពី​​បទកាន់​​​កា​ប់​ដោយខុសច្បាប់លើអចលនវត្ថុសាធារណៈនិងបទ​ប្រឆាំងរាជការ​សាធារ​ណៈ​​មា​ន​ស្ថា​ន​ទម្ង​ន់​​ទោ​​ស។

ប៉ុន្តែក្រោយពីឃុំខ្លួ​នបាន១ខែ៣ថ្ងៃសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសឲ្យស្រ្តីទាំងនោះបាននៅក្រៅឃុំ​បណ្តោះ​អាសន្ន ប៉ុន្តែទោសដែលនៅសល់ត្រូវសាលាឧទ្ធរណ៍សម្រេចព្យួរ។

ករ​ណីនេះធ្វើឲ្យស្ត្រី​ជាសក​ម្មជ​នដីធ្លីជាជនជាប់ចោទប្តឹងសារទុក្ខទៅតុលាការកំពូលឲ្យទ​ម្លាក់​បទ​​ចោ​ទ​លើ​ពួកគេដោ​យ​អះអាង​ថា​ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់និងការព្យួរទោសនោះទេ។

នៅព្រឹកថ្ងៃទី២ខែមីនានេះស្ត្រីជាសកម្មជនដីធ្លីចំនួន១០នាក់បានចូលសវនាការតាមដីកាកោះរបស់​តុលាការកំពូលការពារ​បណ្តឹងរបស់ខ្លួន។

ក្នុងសវនាការស្ត្រីទាំងនោះអះអាងប្រហាក់ប្រហែលគ្នាថាពួកគេមាន​អនុក្រឹត្យរបស់រដ្ឋាភិ​បាលកាត់ដី​នៅតំ​ប​ន់​​នោះឲ្យ​ពលរដ្ឋជិត១០០០គ្រួ​​សារសម្រាប់អភិវឌ្ឍន៍​នៅនឹងកន្លែងតែស្ត្រីទាំងនោះថានៅពេល​ដែ​លក្រុ​ម​​​ហ៊ុ​នបូ​មខ្សាច់​ពន្លិចផ្ទះពួកគេដោយមិនផ្តល់សំណងហើយនៅពេលអ្នកភូមិរៀប​ចំធ្វើសន្និសិទ្ន​សារព័ត៌​មាននៅ​លើ​ដី​​មានជម្លោះបែរជា​អាជ្ញាធរចាប់ពួកគេ ហើ​យចោទប្រកាន់ថាបានទន្ទ្រានកាន់​កាប់​ដីរ​ដ្ឋខុ​ស​ច្បា​ប់​ទៅវិញ។

ក្រោយ​បិទសវនាការអ្នកស្រី ទេព វន្នី ប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថាពួក​គេមានជំនឿថាតុលាការកំពូល​នឹង​ផ្ត​ល់​​យុត្តិធ​ម៌​ជូនពួកគេ​។​ គាត់បន្តថា៖ “ពួកខ្ញុំនៅតែមានជំនឿជឿជាក់លើភាពស្អាតស្អំរបស់ពួកខ្ញុំបើទោះបីតុលាការកន្លងមកមិន​ដែលបានផ្តល់យុត្តិធម៌សម្រាប់ពួកខ្ញុំក៏ដោយក៏ពួកខ្ញុំនៅតែសង្ឃឹម”។

កា​លពី​ថ្ងៃទី១១ខែសីហាឆ្នាំ២០១១ នាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យកាត់ដីនៅតំបន់បឹងក​ក់ទំហំ​១២​,​៤​​៤​​​ហិ​កតាឲ្យអ្នក​ភូមិជិត១០០០​គ្រួសារបន្ទាប់ពីពួកគេតវ៉ាមិនព្រមចា​កចេញទៅនៅជាយក្រុ​ងតាមកា​​រ​ត​ម្រូវរប​ស់​​​​អា​ជ្ញា​​​ធរដើម្បីបើកផ្លូវឲ្យ​ក្រុមហ៊ុ​នស៊ូ​កាគូបូម​​ខ្សា​ច់បំ​ពេញបឹងធម្មជាតិ​ធ្វើការអភិវឌ្ឍ៩៩​ឆ្នាំ​។

ប៉ុន្តែសកម្មជនដីធ្លីម្នា​ក់ទៀតគឺអ្នកស្រី បូវ សោភា អះអាងថាពួកគេនៅតែក្លាយ​ជាជនជាប់ចោ​ទបន្ត​ទៀតទាំ​ងមិន​បាន​ធ្វើខុ​ស បើ​ការសម្រេចក្តីរបស់តុលាការជាន់ខ្ពស់មួយនេះរងការជ្រៀតជ្រែក​ពី​​អ្នក​នយោ​បាយ​​។ ស្ត្រីនោះថា៖ “បើសិនជាតុលាការ​កំពូលមិនទម្លាក់ការចោទគឺស្មើនឹងស​ហការគ្នាជាមួ​យនឹង​ក្រុ​​ម​ហ៊ុនគូកាគូអ៊ីនក៏ដូចជាអាជ្ញាធរមានបំណងប្លន់​ដីនៅ​តំបន់​បឹងកក់ដូចគ្នា”។

មេធាវីការពារក្តីគឺលោកស្រី សាម សុគន្ធា បានលើកហេតុផល​ក្នុ​ងអង្គជំនុំ​ជម្រះ​ថាកូនក្តីលោកស្រីជា​ស្ត្រី​ទន់​ខ្សោយមិនអា​​ច​ទៅប្រ​ឆាំង​និងអាជ្ញាធររាប់សឹ​ប​នាក់ដែលមា​ន​ខែលនិងដំបងគ្រប់ដៃ​នៅ​កន្លែង​កើត​ហេតុនោះទេ។ លោ​​ក​ស្រីស្នើឲ្យតុ​លាកា​រកំពូល​ទ​ម្លាក់​​បទចោទទៅលើកូនក្តីរបស់ខ្លួន។

ប៉ុន្តែអគ្គព្រះរាជអាជ្ញារងក្នុងអង្គសវនាការលោក ឈួន ចាន់ថា ជំទាស់នឹង​ស្នើការ​នេះ​ដោយស្នើ​ឲ្យ​តុលាការកំ​ពូលតម្កល់ទុក ការសម្រេចរបស់ឧទ្ធរណ៍ឲ្យនៅដដែល។

មន្ត្រីគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត ដែលតាមដា​នករណីនេះមានប្រសាសន៍ថាបើ​សម្រេចក្តីរបស់តុលាការកំពូលឈរលើភាពឯករាជ្យលោកថាជាការស្តា​មុខមាត់របស់​តុលាការឡើងវិញបានខ្លះព្រោះកន្លង​ទៅពលរដ្ឋអត់ជំនឿលើតុលាការដោយ​ចោទថាប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជាលំអៀងទៅរកអ្នក​នយោបាយនិងអ្នកមានទ្រព្យជាដើម។

លោកថា៖ “ដើម្បីបំបាត់នូវមន្ទិលទាំងអស់នេះខ្ញុំគិតថាករណីនេះជាករណីមួយដែ​លតុលាការកំពូ​លលោក​ត្រូវតែគិតថា ដើម្បី​ទុកជាសាលដីកាយុទ្ធសាស្ត្រដើម្បីទប់ស្កាត់កុំឲ្យមានរឿងដូច្នេះតទៅទៀត”។

ទោះជាយ៉ាងណាសាលដីកាលើបណ្តឹងសារទុក្ខរបស់ស្ត្រីបឹងកក់ទាមទារឲ្យទម្លាក់បទចោទនេះតុលាការកំពូលនឹង​ប្រកាសនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ