សមាជិកព្រឹទ្ធសភា លោក ប៉េង ប៉ាត់ ទទួលមរណភាព​

លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជា(រូបថតពីព្រឹទ្ធសភា)

សមាជិកព្រឹទ្ធ​សភាមួយរូប​​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ប៉េង ប៉ាត់ បាន​ទទួល​មរណភាព​កាលពី​​យប់​អធ្រាត្រ​ថ្ងៃ​ពុធនេះ ដោយ​រោគាពាធ។

នៅ​ក្នុង​សេចក្តីជូន​ដំណឹងមួយ​ចេញផ្សាយ​នៅថ្ងៃទី​២​ខែមីនានេះ ​ព្រឹទ្ធ​សភា​បាន​ឲ្យ​ដឹង​ថា​លោក ប៉េង ប៉ាត់​ជា​សមាជិក​គណៈ​កម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា អធិការ​កិច្ច​និង​មុខងារ​សាធារណៈ​បាន​ទទួលមរណភាព​ នៅវេលាម៉ោង​១និង​៣៥នាទី​រំលងអធ្រាត្រ​ ក្នុងជន្មាយុ​៦៦ឆ្នាំ ដោយ​រោគាពាធ​។ សេចក្តីជូនដំណឹង​បន្តថា​ពិធីដង្ហែ​សពនឹង​ប្រព្រឹត្ត​ទៅនៅព្រឹកថ្ងៃសៅរ៍​ទី​៥ខែមីនា ទៅ​វ​ត្ត​បុទុម​វត្តី។​

លោក ប៉េង ប៉ាត់ ជាស្វាមីរបស់​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់វីអូឌី(VOD)​ថាលោក ប៉េង ប៉ាត់ បាន​បំពេញតួនាទីជា​សមា​ជិកព្រឹទ្ធសភាកម្ពុជា​បាន​បីអាណត្តិមកហើយ​ដែលមានរយៈ​ពេល​ប្រមាណជា៨ទៅ​៩ឆ្នាំមកហើយ​មក​​ដល់ពេលនេះ។ លោក​បញ្ជាក់​ថា​លោក​បានទទួលមរណភាពនេះ​ដោយ​សារ​ជំងឺ​មនុស្សចាស់។ លោកមានប្រសាសន៍ថា៖ “រោគាពាធគ្មាន​អីក្រៅពីជំងឺមនុស្សចាស់ លើសឈាមអីហ្នឹង។ តែមិនទាន់ដឹងច្បាស់ទេ។ គាត់ទៅពេទ្យពិនិត្យ​ប៉ុន្មានដងហើយហ្នឹង”៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ