លោកស្រី Hilary Clinton និង​លោក Donald Trump ឈ្នះ​ក្នុង​៧​រដ្ឋ​ដូច​គ្នា​ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday

​លោក Donald Trump និងលោកស្រី Hilary Clinton(រូបភាពពី BBC)

ក្នុង​ការ​​បោះឆ្នោត​ដ៏​សំខាន់មួយ​កាល​ពី​​ថ្ងៃអង្គារ “Super Tuesday” លោកស្រី Hillary Clinton របស់​គណបក្ស​ប្រជាធិបតេយ្យ និងលោក Donald Trump របស់​គណបក្សសាធារណរដ្ឋ ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ជាង​គេ ក្នុង​ការ​ប្រណាំងប្រជែង​សម្រាប់ជា​បេក្ខភាពប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។

បណ្ដាញផ្សាយ​ព័ត៌មាន BBC បាន​ផ្សាយ​ថា ទាំង​លោក Trump និង​លោកស្រី Clinton បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន​៧​ដូច​គ្នា​ ដោយ​លោក Trump ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​រដ្ឋ Alabama, Georgia, Massachusetts, Tennessee, Virginia, Arkansas និង​រដ្ឋ​Vermont។ ឯ​លោកស្រី Clinton ឈ្នះ​នៅក្នុង​រដ្ឋ​ Alabama, Georgia, Tennessee, Virginia, Arkansas, Texas, និង​រដ្ឋ​Massachusetts​។

សម្រាប់​បេក្ខជន​របស់​គណបក្ស​សាធរណរដ្ឋ​ម្នាក់​ទៀត គឺ​ Ted Cruz ទទួល​ជ័យ​ជំនះលើ​លោក Trump នៅ​ក្នុង​រដ្ឋ​ចំនួន​២​គឺ​រដ្ឋ​Texas និងOklahoma។ ចំណែក​ឯ​លោក Bernie Sander របស់​គណបក្ស​ប្រជាធិបតេយ្យបាន​យក​ជ័យ​ជំនះ​លើ​លោកស្រី Clinton នៅ​រដ្ឋ​ចំនួន​បួនគឺ​រដ្ឋ​Oklahoma រដ្ឋ​Minnesota រដ្ឋ​Colorado និង​ស្រុក​កំណើតរបស់លោកគឺ​រដ្ឋ​ Vermont។

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ ឬ​”​Super Tuesday” គឺ​ជា​ការ​បោះឆ្នោត​សំខាន់​ជាង​គេ​មួយ​នៅ​ក្នុង​ការ​រក​សំឡេង​គាំ​ទ្រ​ក្នុង​បក្ស សម្រាប់​បេក្ខភាព​ប្រធានាធិបតី​​ ដោយ​ពលរដ្ឋ​នៅ​រដ្ឋ​ចំនួន​១១​ទៅបោះ​ឆ្នោត​ក្នុង​ថ្ងៃ​តែ​មួយ​។

គួរ​បញ្ជាក់​ថា អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា ដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើក​ទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលនឹង​ចូលនិវត្តន៍៕

ប្រភព​៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ