ជ័យលាភីបវរកញ្ញាពិភពលោក​៦រូបចូលរួមសំអាតបរិស្ថាននៅឆ្នេរខេត្តព្រះសីហនុ

ជ័យលាភីបវរកញ្ញាពិភពលោក​៦រូបចូលរួមសំអាតបរិស្ថាននៅឆ្នេរខេត្តព្រះសីហនុ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

ជ័យលាភីបវរកញ្ញាពិភពលោក២០១៦និងបវរកញ្ញាខ្មែរ-អាមេរិកាំងចំនួន​៦រូប បានចូលរួមសំអាតនិង ផ្សព្វផ្សាយឲ្យមានការថែរក្សាបរិស្ថានតំបន់ឆ្នេរ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។​

ក្នុងដំណើរទស្សនកិច្ចដែលដឹកនាំដោយក្រសួងបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធនោះ ជ័យលាភីបវរកញ្ញា ពិភពលោក​ទាំង៦រូប ជួបសិស្សានុសិស្សនិងប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីការថែរក្សាបរិស្ថាន សារៈសំខាន់នៃជីវចម្រុះសមុទ្រ ហើយបវរកញ្ញាទាំងនោះ រួមជាមួយប្រជាពលរដ្ឋបាននាំគ្នាដើររើសសំរាម​។​

ដំណើរទស្សនកិច្ចរបស់បវរកញ្ញា ពិភពលោក​ទាំង៦រូបនេះបានទៅដល់ខេត្តព្រះសីហនុកាលពីថ្ងៃទី២៨ខែកុម្ភៈ។​ ដំណើរទស្សនកិច្ចនេះ រៀបចំសម្របសម្រួលដោយក្រសួងបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ