ម៉ាឡេស៊ីសម្រេចលុបចោលគម្រោងទិដ្ឋការមិនគិតថ្លៃដល់កូរ៉េខាងជើង​

ឧបនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីថ្លែងនៅថ្ងៃអង្គារនេះថា ពួកគេសម្រេចលុបចោលទិដ្ឋការមិនបង់ប្រាក់ឲ្យជនជាតិកូរ៉េខាងជើងចូលក្នុងប្រទេសម៉ាឡេស៊ីដែលអនុញ្ញាត​កាលពីពេលកន្លងទៅ ដោយសារបញ្ហាទាក់ទងនិងជម្លោះនៃការសម្លាប់បងប្រុសលោក គីម ជុងអ៊ុន។​

ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងនៃការលុបចោលទិដ្ឋការមិនគិតថ្លៃដល់ជនជាតិកូរ៉េខាងជើងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៦ខែមីនា ព្រោះហេតុផលដើម្បីពង្រឹងសន្តិសុខរបស់ជាតិ។ Bernama ចុះផ្សាយដោយយោងតាមការអះអាងរបស់លោក ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi។​

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការខ្វែងគំនិត និង​មានជម្លោះពាក្យសម្តីខ្លាំងរវាងកូរ៉េខាងជើង និង ម៉ាឡេស៊ីជុំវិញករណីឃាត់កម្មសម្លាប់លោក គីម ជុងណាម បងប្រុសលោកគីមជុង អ៊ុន នៅក្នុងព្រលានយន្តហោះម៉ាឡេស៊ីកាលពីថ្ងៃទី១៣ខែកុម្ភៈ។​ ជុំវិញករណីឃាតកម្មនេះ កូរ៉េខាងត្បូង និង​អាមេរិកអះអាងថា ឃាតកម្មនោះបង្កឡើងដោយរដ្ឋអំណាចកូរ៉េខាងជើងដោយខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ