តូបអាជីវករជិត១០០តូបនៅខេត្ដសៀមរាបត្រូវបានភ្លើងឆាបឆេះ

តូបអាជីវករជិត១០០តូបនៅនៅផ្សារពោធិលង្ការ ក្រុងសៀម​​រាប ត្រូវបានអគ្គីភ័យឆាបឆេះ (បូ សាវី)

តូបលក់ដូររបស់អាជីវករជិត១០០តូបនៅផ្សារពោធិលង្ការ ក្រុងសៀម​​រាប ត្រូវបានអគ្គីភ័យឆាបឆេះ នៅព្រឹកថ្ងៃនេះ ដោយសង្ស័យឆ្លងខ្សែចរន្ដរអគ្គិសនីពីបង្គោលភ្លើងក្បែរផ្សារ។

ក្រុមអាជីវករនៅផ្សារពោធិលង្ការឲ្យដឹងស្រដៀងគ្នាថា ហេតុការណ៍នេះ កើតឡើងនៅម៉ោង១ទៀបភ្លឺ ថ្ងៃទី០២ ខែមីនានេះ បណ្ដាលឲ្យសម្ភារៈលក់ដូរក្នុង​តូបពួកគាត់៨៥តូប រងការខូចខាតទាំងស្រុង។ ពួកគាត់បន្ថែមថា ឧបទ្ទវហេតុនេះ ប​ណ្ដា​​​លមកពីឆ្លងខ្សែចរន្ដរអគ្គីសនីពីបង្គោលភ្លើងក្បែរផ្សារ ហើយរាលដាលចូលឆេះអីវ៉ាន់ក្នុងតូប។ ពួកគាត់បន្ដថា ខ្សែភ្លើងនៅលើបង្គោលភ្លើងនោះគ្មានការរៀបចំត្រឹមត្រូវតាមស្ដង់ដា ទើបធ្វើ​ឲ្យឆ្លងចរន្ដបែបនេះ។

បើតាមសមត្ថកិច្ចផ្នែកអគ្គីភ័យឲ្យដឹងថា អគ្គីភ័យនេះប្រើប្រាស់រថយន្ដបាញ់ទឹកចំនួន១៤គ្រឿងនិងអស់ទឹកជិត១០០រថយន្ដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ