អ្នកស្តាប់លោក​​ ត្រាំ ពីគម្រោងបើកចំហឲ្យជនអន្តោប្រវេសន៍ខកចិត្ត

ខាងគណបក្សប្រជាធិបតេយ្យថ្លែងថា ការថ្លែងសារនៅក្នុងសភារបស់លោកប្រធានាធិបតី ដូណល ត្រាំ ក្នុងការធ្វើកំណែទម្រង់ថ្មីបើកចំហដល់ជនអន្តោប្រវេសន៍នោះ គឺទុកចន្លោះឲ្យតិចតួច ហើយនៅតែមានការរឹតត្បិតខ្លាំងដដែល ដោយសំអាងលើហេតុផលសន្តិសុខ។​

ខាងគណបក្សប្រជាធិបតេយ្យថ្លែងថា ក្នុងវគ្គដំបូង លោក ត្រាំ ថ្លែងនៅក្នុងសភាដូចជាមានឆន្ទៈបើកទូលាយធ្វើកំណែទម្រង់ពិតប្រាកដដល់ជនអន្តោប្រវេសន៍ ប៉ុន្តែប្រែប្រួល​បន្ទាប់មកទៅជាប្រើសាររឹតត្បិតលើជនអន្តោប្រវេសន៍យ៉ាងច្រើនទៅវិញ។​ នេះ​បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

អ្នកដឹកនាំសមាជិកព្រឹទ្ធសភា ខាងគណបក្សប្រជាធិបតេយ្យលោក​ Charles Schumer ថ្លែងកាលពីថ្ងៃពុធម្សិលមិញថា នៅក្នុងសុន្ទរកថារបស់ត្រាំគឺផ្តោតសំខាន់តែលើការវាយប្រហារលើជនអន្តោប្រវេសន៍។

ទោះយ៉ាងណា គណបក្សប្រជាធិបតេយ្យគឺ ជាសំឡេងភាគតិចនៅក្នុងសភាទាំងពីរថ្នាក់  ហើយលោក ត្រាំ អាចសម្រេចលើការដាក់សំពាធលើជនអន្តោប្រវេសន៍ខុសច្បាប់ ដោយលោកលើកឡើងករណី ខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងសាហាវ នៅរដ្ឋកាលីហ្វ័រញ៉ា លើមន្ត្រីអនុវត្តន៍ច្បាប់២នាក់ និងសម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់។​

លោក ត្រាំ បានប្តេជ្ញា ប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ រូមបញ្ជូលទាំងការប្តេជ្ញាកសាងរបងតាមព្រំដែនជាមួយប្រទេសម៉ិចស៊ិក ការហាមពលរដ្ឋកាន់សាសនាឥស្លាមពីប្រទេសចំនួន៧មិនឲ្យចូលអាមេរិក តែក្រោយមកត្រូវបាន​តុលាការកំពូលជំទាស់ ហើយលោកបង្កើតកម្មវិធីមួយចំនួនទៀត​ដើម្បីត្រួតពិនិត្យលើជនអន្តោប្រវេសន៍ដែលមានការសង្ស័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ