អ៊ូហ្គួ IS ប្តេជ្ញាបង្ហូរឈាមជាមួយចិន​ឲ្យដូចទន្លេ ដើម្បីដោតទង់ជាតិរបស់ពួកគេ

ក្រុមជនជាតិដើមភាគតិចអ៊ូហ្គួដែលទទួលការបណ្តុះបណ្តាលជាមួយពួករដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានប្រកាសប្តេជ្ញាបង្ហូរឈាមជាមួយរដ្ឋអំណាចចិនឲ្យប្រែដូចទឹកទន្លេ ដើម្បីដោតទង់ជាតិរបស់ពួកគេលើទឹកដីនេះវិញឲ្យបាន។​

ចិនកំពុងតែមានការព្រួយបារម្ភ ចំពោះជនជាតិអ៊ូហ្គួ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម នៅក្នុងខេត្តស៊ីជាំងនៅប៉ែកខាងលិចរបស់ប្រទេសចិន។ បច្ចុប្បន្ន​ពួកក្រុមឥស្លាមដែលកំពុងវាយប្រហារនៅដែនដីអ៊ីរ៉ាក់ និង ស៊ីរី កំពុងធ្វើដំណើរដោយខុសច្បាប់ទៅអាស៊ីអាគ្នេយ៍និងចូលទឹកដីប្រទេសតួកគី។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ពួករដ្ឋឥស្លាម អះអាងថា នឹងឆ្លើយតបសម្រាប់ការសម្លាប់​ចំណាត់ខ្លាំងក្រុមនេះជា​ជនជាតិចិនម្នាក់កាលពីឆ្នាំ២០១៥  ខណៈចិនកំពុងព្រួយបារម្ភអំពីជនជាតិអ៊ូហ្គួ ដែលក្រុមនេះ​កំពុងវាយប្រហារនៅមជ្ឈឹមបូព៌ា។​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងខេត្តស៊ីជាំង ដែលភាគច្រើនគឺចលាចលរវាងជនជាតិអ៊ូហ្គួ និង ជនជាតិភាគច្រើនគឺជនជាតិចិនហាន។​ រដ្ឋាភិបាលចោទថា ចលាចលបង្កឡើងដោយពួកឧទ្ទាមរដ្ឋឥស្លាម។​​

ពួករដ្ឋឥស្លាមបានបង្ហាញខ្សែវីឌីអូចំនួន​កន្លះម៉ោង​ ដែលនិយាយពីការបណ្តុះបណ្តាលពួកជនជាតិអ៊ូហ្គួ ដែលធ្វើដំណើរពីខេត្តស៊ីជាំង ដែលមានខ្លះរួមទាំងអតីតនគរបាលផងដែរ។​ ការថតបង្ហាញសារនេះបញ្ជាក់ថា ពួកគេប្រាប់ឲ្យលោក ស៊ីជីនពីងដុតទង់ជាតិចិនចោល នៅតំបន់ដែលពួកគេត្រូវការក្នុងខេត្តស៊ីជាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ