កូរ៉េខាងត្បូងនិងអាមេរិកពង្រឹងដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ពាក់ព័ន្ធកូរ៉េខាងជើង​បានបាញ់អាវុធមីស៊ីលឆ្លងទ្វីបកាលពីខែមុន។​

រដ្ឋមន្ត្រីរតនាគារជាតិ របស់អាមេរិក លោក Steven Mnuchin និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងលោក​ Yoo Il-ho​ បានជួបប្រជុំគ្នា ហើយចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីខែកុម្ភះ នឹងសន្យាថា ប្រទេសទាំងពីរដាក់ទណ្ឌកម្មបន្ថែមលើ កូរ៉េខាងជើង ដើម្បីជួលជុលការខូចខាត និង ការគំរាមកំហែងសន្តិសុខក្នុងតំបន់។​នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

Mnuchin និង Yoo បញ្ជាក់ជំហរ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែស្និទ្ធរវាងប្រទេសទាំងពីរ និងព្រមព្រៀងធ្វើឲ្យប្រសើរឡើងពីបញ្ហាបំណុលជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសចំនួន​៧ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ