សង្គម​ស៊ីវិល​នឹង​រៀបចំ​សម្តែង​សិល្បៈ​ចាប៉ីដងវែង​ផ្សព្វផ្សាយ​ពី​សារប្រយោជន៍​ព្រៃឈើ​

​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​រៀបចំ​ឲ្យមាន​សម្តែង​សិល្បៈ​ចាប៉ីដងវែង នៅ​រាជធានី​ភ្នំពេញ នា​សប្តាហ៍​ក្រោយនេះ សម្រាប់​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ព្រៃឈើ និង​ជំរុញ​ឲ្យ​សាធារណជន​សហការ​ចូល​រួម​ការពារ​។​

​តាម​ប្រកាស​ព័ត៌មានមហោស្រប​ចាប៉ីដងវែង ក្រោមប្រធានបទ សម្រស់​ព្រៃ​ខ្មែរ និង​សម្តែង​នៅ​ថ្ងៃ​ទី​៣ ​ខែ​មេសា ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៨​យប់ នៅ​សាលសន្និសីទ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​។​

​អង្គការ​ទាំង​នោះ​អះអាងថា ការរៀបចំ​ឲ្យមាន​កម្ម​វិធី​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​យល់ដឹង​ពី​សារៈសំខាន់​នៃ​តំបន់​ទេសចរណ៍​ព្រៃ​ខ្មែរ តាមរយៈ​សម្តែង​ជា​ទម្រង់​ដូរ្យតន្ត្រី​ខ្មែរ​បុរាណ​។​

​លិខិត​ដដែល​បាន​ដកស្រង់​សំដីនាយិកា​ទី​ភ្នាក់​ងារ​USAID​ គឺ​លោកស្រី រី​ប៊ីកា ប្លែក មក​ចុះ​ផ្សាយ​ថា មហោស្រប​ចាប៉ីដងវែង​នឹង​បង្ហាញ​ពី​ម​រត​ក​ធម្មជាតិ​ផង និង​មរតក​វប្បធម៌​ផង​សម្រាប់​ប្រទេស​កម្ពុជា ដែល​គាត់​ថា មរតក​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​គ្នា​ជាង​មួយ​១​ពាន់​ឆ្នាំ​មកហើយ ។​

​សំដី​លោកស្រី រី​ប៊ីកា ប្លែក ត្រូវបាន​ដកស្រង់​ទៀតថា ព្រឹត្តិការណ៍​មហោស្រប​នេះ នឹង​បង្ហាញ​ផងដែលពី​ប្រវត្តិ​ដ៏​យូ​លង់​នៃ​ឧបករណ៍​ភ្លេង​ដ៏​ដែន​ពិរោះ ហើយ​លោក​ស្រី​ថា ជា​មធ្យោបាយ​មួ​យ​បង្ហាញ​ឲ្យ​សាធារណជន​យល់ដឹង​អំពី​សារសំខាន់ៗ​ទាក់ទង​នឹងា​ការអភិរក្សដែល​មាន​លក្ខណៈ​ជា​ការផ្តល់​ព័ត៌មាន ការកំសាន្ត និង​ការចូលរួម​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​។​

​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ការរៀបចំ​មហោស្រប​ចាប៉ីដងវែង​នេះ ជា​គម្រោង​គាំពារ​ព្រៃឈើ និង​ជីវចម្រុះ​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​USAID​ ជាអ្នករៀបចំ ហើយ​ពួកគេ​សង្ឃឹមថា កម្មវិធី​នោះ​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​១០០០​នាក់​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ