ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបាទ នរោត្ដម សីហមុនី និងព្រះមាតារបស់ទ្រង់ នឹងយាងវិលត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃនេះ។ នេះបើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រីបានរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកនេះថា លោកនឹងធ្វើដំណើរទៅទទួលព្រះមហាក្សត្រ និងមាតារបស់ទ្រង់ ដែលយាងត្រឡប់មកពីទីក្រុងប៉េកាំងវិញ នៅរសៀលថ្ងៃនេះ។
ដំណើរយាងមកដល់កម្ពុជាវិញនេះ គឺបន្ទាប់ពីព្រះបាទនរោត្ដម សីហនុមុនី និងសម្ដេច មុនីនាថ សីហនុ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ កុម្ភៈឆ្នាំ២០១៨៕