អាជ្ញាធរ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវ​រថភ្លើង​ទៅ​កាន់​ព្រលាន​យន្ត​មុន​ចូល​ឆ្នាំ​ថ្មី

ការសាកល្បងរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅប្រលានយន្តហោះកាលពីពេលកន្លងទៅ (​រូបថត៖ ហ្វេសប៊ុក Royal Railway Cambodia )

ខ្សែ​រថភ្លើង​​មួយ​កំណាត់​ដែល​ត​ភ្ជាប់​​ពី​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នោះ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

ទំព័រ​ហ្វេសប៊ុក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែក​ប្រវែង ១៦០០ម៉ែត្រ ដែល​ភ្ជាប់​ស្ថានីយ៍​អាយស្ម័យាន​ភ្នំពេញ ទៅ​កាន់​ស្ថានីយ៍​ថ្មី​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះ ត្រូវ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ម៉ោង ២ និង ៤៥​នាទី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួង​ដដែល​នេះ រៀប​រាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ខ្សែ​រថភ្លើង​ថ្មី​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ ដោយ​មិន​បារម្ភ​អំពី​បញ្ហា​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ឡើយ។

កំណាត់​ខ្សែ​រថភ្លើង​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ