បក្សប្រជាជនថាជួលស្ថានីយ៍ទូរទស្សន៍៨ផ្សាយផ្ទាល់ហែបក្សព្រឹកនេះ​

ការឃោសនាបោះឆ្នោតរបស់បក្សកាន់អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គណបក្សរបស់លោកជួលស្ថានីយ៍ទូរទស្សន៍ចំនួន៨ផ្សាយផ្ទាល់  ព្រឹត្តិការណ៍ហែបក្សឃោសនារកសំឡេងឆ្នោតនៅព្រឹកថ្ងៃសុក្រនេះ ដែលចំណាយក្នុង១នាទី ៣០០ដុល្លារអាមេរិក។​

លោក ហ៊ុន សែន ថ្លែងពេលលោកនៅនៅក្នុងក្បួនហែបក្សថា បក្សរបស់លោកត្រូវចំណាយច្រើន សម្រាប់ការឃោសនានៅថ្ងៃនេះ លោកថាក្រៅពីជួលម៉ោងផ្សាយតាមទូរទស្សន៍ ក៏ចំណាយលើការជួលឧត្ថម្ភាចក្រ ហោះតាមក្បួនឃោសនាទៀត។ លោកថ្លែងថា លោកមិនបានប្រើរបស់រដ្ឋទេ គឺសុទ្ធតែជួល​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅដល់ក្បួនឃោសនាកន្លែងជួបជុំនៅផ្លូវ៦០ម៉ែត្រ បឹងទំពុនម៉ោងជិត៨ព្រឹក  ហើយលោក បញ្ចប់ការឃោសនានៅម៉ោងជាង១១ព្រឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ