គ្រោះថ្នាក់ចរាចរណ៍សម្លាប់១៣២នាក់ របួសជាង៤០០នាក់ខែមុន

គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

មនុស្ស​ដល់​ទៅ ១៣២​នាក់ ត្រូវ​បាន​សម្លាប់ ហើយជាង ៤០០​នាក់​ទៀត​បាន​រង​របួស នៅគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កាល​ពី​ខែ​មុន​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា គ្រោះ​ថ្នាក់​ចរាចរណ៍ ២៧២​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស ១៣២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៤២០​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។

គ្រោះ​ថ្នាក់ចរាចរណ៍ ត្រូវ​បាន​រាយការណ៍​ថា កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​សម្លាប់​មនុស្ស​ជាង ១៦០០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​ទៀត​រង​របួស កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ