GDP ដាក់ចេញគោលនយោបាយអាទិភាព៣សម្រាប់ការបោះឆ្នោត​ឃុំសង្កាត់

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាគណបក្សដែលទើបបង្កើតឡើងថ្មីបានដាក់ចេញគោលនយោបាយអាទិភាពចំនួន៣ចំណុច ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។

គោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញគឺមុនមួយថ្ងៃនៃខួបបង្កើតគណបក្សបាន១ឆ្នាំ។

គោលនយោបាយនោះផ្តល់ផ្តោតលើការពង្រឹងចំណុចអាទិភាព៣គឺ ១មេឃុំ មេភូមិល្អ ទី២គ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អ និងទី៣នគរបាលល្អ។

តាមគម្រោងដែលរដ្ឋាភិបាលបានកំណត់គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ