រដ្ឋាភិបាលថៃប្រកាសចរចាដោយសន្តិភាពជាមួយមូស្លីមបះបោរនៅភាគខាងត្បូង​

 

 

រដ្ឋាភិបាលយោធាថៃ បានប្រកាស ចរចាដោយសន្តិភាព ជាមួយពួកមូស្លីមដែលកំពុង ធ្វើចលនាបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង  ខណៈចំនួនអ្នកស្លាប់ដោយសារប៉ះទង្គិចគ្នានៅ តំបន់នោះកើនដល់ជិត៧០០០នាក់។

បច្ចុប្បន្នពួកមូស្លីមកំពុងបះបោរនៅភាគខាងត្បូងមាននៅខេត្ត យ៉ាឡា ខេត្តបាតានី និង ខេត្តណារ៉ាតធីវ៉ាត់។ សមត្ថកិច្ចសង្ស័យថា ក្រុមបះបោរទាំងនេះ ជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីខែមុននៅតាមទីក្រុងទេសចរណ៍ ល្បីៗបណ្តាលឲ្យ មនុស្ស៤នាក់ស្លាប់ និង រាប់រាយនាក់រងរបួស។

ចាប់តាំងពីឆ្នាំ២០០៤មក មានការបះទង្គិចគ្នាបន្តបន្ទាប់ រវាងកម្លាំងរដ្ឋាភិបាល និង អ្នកកាន់សាសនាឥស្លាម ទាមទារផ្តាច់ខ្លួននៅភាគខាងត្បូងដែលបណ្តាលឲ្យមានអ្នក ស្លាប់ ជាង៦៥០០ នាក់។

រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan ថ្លែងនៅថ្ងៃសុក្រនេះ ក្នុងទីក្រុង កូឡា ឮឡាំពួរថា ការចរចាដោយសន្តិភាពជាមួយក្រុមអ្នកបះបោរត្រូវតែចាប់ផ្តើម នៅពេល នេះ។នេះ បើតាមសារព័ត៌មានThe guardian។

កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលថៃដឹកនាំដោយលោកស្រី យីងឡាក់ បានចរចា ដោយសន្តិភាពជាមួយពួកបះបោរ នៅភាគខាងត្បូងរហូតដល់ ពួកយោធាធ្វើរដ្ឋប្រហារ ទម្លាក់នៅឆ្នាំ២០១៤ តែមិនទទួលបានផលទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ