រដ្ឋាភិបាល​​លុប​ចោល​បក្ស​ចំនួន​២០ ​ក្រោយ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ

រដ្ឋាភិបាល នៅ​ថ្ងៃ​នេះ បាន​សម្រេច​លុប​ចោល​គណបក្ស​នយោបាយ​ចំនួន ២០ ដោយ​ថា ការ​សម្រេច​បែប​នេះ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​​កែ​ប្រែ​នៅ​ដើម​ឆ្នាំ​នេះ។

ក្នុង​សេចក្ដី​​សម្រេច​មួយ​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​សម្រេច​លុប​ចោល​គណបក្ស​នយោបាយ​ចំនួន២០។

ក្នុង​សេចក្ដី​សម្រេច​នោះ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​សម្រេច​លុប​ចោល​គណបក្ស​ទាំង ២០​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​​ច្បាប់​ស្ដី​ពី​​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។

ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ​​ត្រូវ​បាន​​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​កែប្រែ​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​កំណត់​មិន​ឲ្យ​អ្នក​នយោបាយ​មាន​ទោស ធ្វើ​ជា​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ