ក្រសួងប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នពីស្ថានភាពជំនន់ទឹកភ្លៀងពីថ្ងៃទី២ដល់១០ខែតុលា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 10:19 AM | បរិស្ថាន | 0 | 2653 ជំនន់ទឹកភ្លៀងលិច ផ្លូវ២០០៤

ក្រសួងធនធានទឹកនិងឧតុនិយម​ ប្រកាសឲ្យស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតឡើងនៅតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹកនានា ចាប់ពីថ្ងៃទី២ ខែតុលា ដល់ថ្ងៃទី១០ ខែតុលា។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា ប្រព័ន្ធសម្ភាធទាប ដែលកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា កំពុងបន្តស្ថិតនៅក្នុងប្រទេសកម្ពុជាជាច្រើនថ្ងៃទៀត ដោយថា លក្ខណៈបែបនេះ នឹងបង្កផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើននៅទូទាំងប្រទេស និងបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែង ចាប់ពីដើមសប្តាហ៍នេះតទៅ។

ករណីនេះ ក្រសួង អំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតនៅតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹកនានា៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required