CCHR រំឭកឈ្មោះអ្នកដែលគេសម្លាប់ដោយថាដើម្បីចូលរួមជំរុញឲ្យបញ្ចប់និទណ្ឌភាព

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រកាសធ្វើយុទ្ធនាការតាមប្រព័ន្ធអ៊ិនធឺណិត ដើម្បីជំរុញឲ្យរដ្ឋាភិបាល បញ្ច​ប់​​និ​​ទ​ណ្ឌភាពលើអ្នកសារព័ត៌មាន ដោ​យអះ​អា​​ងថា​ ជនរងគ្រោះមួយចំនួន ​ដែលត្រូវបា​នគេស​ម្លាប់ច្រើន​ឆ្នាំ​ម​​​​កនេះ ​មិន​ទា​​ន់ទ​​​​ទួល​​បាន​យុត្តិធម៌នៅឡើយ។

នៅ​ថ្ងៃទី២ខែវិច្ឆិកានេះ ជាខួបលើកទី៤នៃទិវា​អន្តរជាតិ ដើម្បីបញ្ចប់​និទណ្ឌភាព​ ចំពោះប​ទល្មើសប្រ​ឆាំងនឹ​ង​​​​​​អ្ន​​ក​​សារព័ត៌មាន ។

សេ​ចក្តីថ្លែងការណ៍ចុះថ្ងៃទី១ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឡើងថា ដើម្បីចូលរួមចំណែក ប​ញ្ច​​ប់​និទណ្ឌភាព ខ្លួននឹ​​​ងផ្ស​ព្វផ្សាយ ប្រវត្តិរូប អ្នកសារព័ត៌មាន ដែលគេសម្លាប់ និងជន​​រងគ្រោះ​សំខាន់ៗ ចំ​​នួ​ន​២២​នាក់​ តា​​​​​​​ម​​​ប្រព័ន្ធអ៊ិ​នធឺណិត និងតាំងពិពណ៌នៅទីសាធារណៈ ដើម្បីរំឭកកុំឲ្យរដ្ឋា​ភិបាល​បោះ​បង់​ចោ​ល ​និងឈ​​ប់​​​​​​ស្វែងរ​កជនដៃដល់មកផ្តន្ទាទោស និងរកយុត្តិធម៌ជូនជនរងគ្រោះ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សឲ្យដឹងទៀតថា កម្មវិធីពិពណ៌នេះ ឈ្មោះថា «មិនអាចបំភ្លេចបាន» ដែលនឹងផ្ស​ព្វ​ផ្សា​​​​យតាមអ៊ិនធឺណិត ចាប់ពីថ្ងៃទី២នេះទៅ និងតាំងពិពណ៌នៅទីសាធារណៈ ចាប់ពីថ្ងៃទី២៣ ដល់​ថ្ងៃទី​​​២៥ខែវិច្ឆិកា។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកយកករណីនិពន្ធនា​យ​ក កាសែត​អន្ត​រា​​គមន៍ ​លោក ធូ ចាមង្គល មកបង្ហាញលើហ្វេសប៊ុក របស់ខ្លួនថា គាត់​ ត្រូវបាន​គេសម្លាប់​នៅថ្ងៃទី១០ខែមិថុនាឆ្នាំ​១៩៩៤។ ប៉ុន្តែថា អស់​រយៈ​ពេល២៣ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាលពុំបានចាប់នរណា​ម្នាក់ មក​​​ផ្ដ​​​​ន្ទា​​​​​​ទោ​​​​​ស​ក្នុង​ករណី​សម្លាប់ ​លោក​ ចា​មង្គ​​​ល​ ទេ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងទៀតថា ការគោ​​រពសិទ្ធិ​ម​នុស្ស​​​នៅកម្ពុជា នឹង​​មិនអាចស​ម្រេច​ទៅ​​​បានទេ ដរាបណាជនល្មើស នៃ​ការរំលោ​​ភបំ​ពា​ន​​សិ​ទ្ធិ​មនុស្សធ្ងន់ធ្ងរ មិន​ត្រូវ​នាំ​​ខ្លួន​ម​កផ្តន្ទ​​ទោសនោះ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីឆ្លើយតបទៅនឹ​ងការ​លើ​កឡើ​ង របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយលោ​កអះអាង​ថា ជា​ប់រវល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ