គ.ជ.ប ប្រកាសបិទផ្សាយបញ្ជីបោះឆោ្នតដំបូងនៅថៃ្ងទី៣ខែមករា

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គណ:កម្មាធិការជាតិរៀបចំការបោះឆោ្នតបានចេញសេចកី្ដប្រកាសឲ្យដឹងថា ការបិទផ្សាយនូវបញ្ជីចុះឈោ្មះបោះឆោ្នតដំបូង និងអ្នកដែលនឹងត្រូវបានលុបឈោ្មះចេញពីបញ្ជីបោះឆោ្នតនៅតាមឃុំសង្កាត់នីមួយៗនៅដើមខែក្រោយនេះ។

សេចកី្ដប្រកាសរបស់គ.ជ.ប ចុះថៃ្ងទី១១ វិចិ្ឆកា បានឲ្យដឹងថា ប្រជាពលរដ្ឋមានសិទិ្ធបឹ្ដងតវ៉ាឬប្ដឹងជំទាស់ទៅក្រុមប្រឹក្សាឃុំសង្កាត់ក្នុងរយ:ពេល១០ថៃ្ងយ៉ាងយូរ ក្នុងករណីដែលរកឃើញថាមានការកត់ត្រាខុសទិន្នន័យ អ្នកដែលមានឈោ្មះស្ទួន មិនមានលក្ខខណ្ឌគ្រប់គ្រាន់ និងមិនទាន់គ្រប់អាយុបោះឆោ្នតតែមានឈោ្មះនៅក្នុងបញ្ជីបោះឆោ្នត ។

ក្នុងសេចកី្ដប្រកាសរបស់គ.ជ.ប ដដែលបានបញ្ជាក់ថា ក្នុងករណីអ្នកប្ដឹងតវ៉ា ឬអ្នកប្ដឹងជំទាស់ មិនពេញចិត្តទៅនឹងសេចកី្ដសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាចប្ដឹងទៅគ.ជ.ប នឹងក្រុមប្រឹក្សាធម្មនុញ្ញតាមច្បាប់ ចាប់ពីថៃ្ងទី៤ រហូតដល់ថៃ្ងទី១៤ មករា ជាថៃ្ងបរិចេ្ឆទចុងក្រោយ ។

បើតាមលោក ហង្ស ពុទ្ធា បានមានប្រសាសន៍ប្រាប់អ្នកសារពត៌មាន VOD នៅព្រឹកថៃ្ងសុក្រនេះថា ការលុបឈោ្មះធើ្វនៅគ្រប់ទីកន្លែងឲ្យតែរកឃើញមានឈោ្មះស្ទួនក្នុងបញ្ជីបោះឆោ្នត ចំណែកឯករណីមួយទៀតគាត់ចុះឈោ្មះបោះឆោ្នតរួចហើយតែគាត់រកឃើញថាមិនមានឈោ្មះក្នុងបញ្ជីបោះឆោ្នតទេនោះគាត់មានសិទិ្ធបឹ្ដងតវ៉ាឬ ប្ដឹងជំទាស់បាន។

លោកបន្តថា៖ «គាត់មានសិទិ្ធប្ដឹងពីរយ៉ាងទីមួយប្ដឹងតវ៉ា ទីពីរប្ដឹងជំទាស់ បឹ្ដងតវ៉ាគឺប្ដឹងឲ្យកែទនិ្នន័យហឹ្នងឯង ហើយបឹ្ដងជំទាស់គឺប្ដឹងបដិសេធអ្នកអត់គ្រប់លក្ខខ័ណ្ឌចុះឈោ្មះឧទាហរណ៍ថា សង្ស័យថាមានសញ្ជាតិ្តវៀតណាមមានសញ្ជាតិ្តខែ្មរ សង្ស័យថាអត់គ្រប់អាយុផងបានចុះឈោ្មះបោះឆោ្នត ប្រភេទបណ្ដឹងមានពីរយ៉ាងសម្រាប់ក្រោយពេលបិទបញ្ជីបោះឆោ្នតដំបូង»

គួរបញ្ជាក់ថាលទ្ធផលបណោ្ដះអាសន្ននៃការចុះឈោ្មះបោះឆោ្នតដើម្បីរៀបចំបញ្ជីបោះឆោ្នតថី្មឆាំ្ន ២០១៦គិតពីថៃ្ងទី១ កញ្ញាដល់ថៃ្ងទី៣០ ខែវិចិ្ឆកានេះមានប្រជាពលរដ្ឋចុះឈោ្មះបោះឆោ្នតចំនួន ៧ លាន៨សែននាក់ជាង សើ្មនឹង ៨១.៤៧ ភាយរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ