ការកាត់ពន្ធប្រាក់បៀវត្សនៅឆ្នាំនេះថយចុះ បើប្រាក់ចំណូលនៅដដែល

រដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យអនុវត្តន៍ការកែសម្រួល​របៀបកាត់ពន្ធលើប្រាក់បៀវត្សថ្មីដែល​មាន​ចំនួន​ចាប់ពីមួយលានមួយរយរៀល​ឡើងទៅ ដោយត្រូវអនុវត្តចាប់ពីខែមករាឆ្នាំ២០១៧តទៅ។

នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ប្រាក់បៀវត្សចាប់​ពីមួយលានរៀលឡើងត្រូវជាប់ពន្ធ៥% ដែលពីមុនប្រាក់បៀវត្សត្រឹម៨សែនរៀលក៏ជាប់ពន្ធ៥%ដែរ។

ជាមួយគ្នានេះ ករណីមានប្រពន្ធឬប្តីឬកូន នឹងត្រូវកាត់ចេញ១៥ម៉ឺនរៀលក្នុងម្នាក់ៗ ដែលពីមុន​ត្រូវកាត់ចេញតែចំនួន៧៥០០០រៀលក្នុងម្នាក់ៗ។

ផ្អែកតាមរបៀបគណនាពន្ធលើប្រាក់បៀវត្សថ្មីនេះ មានន័យថាចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធនៅឆ្នាំ២០១៧ គឺថយចុះជាងមុន ប្រសិនបើប្រាក់បៀវត្សមិនកើនឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ